Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ក្រុម​អាវ​ក្រហម​ចង់​ឲ្យ ​លោកស្រី ​យីង ​ឡាក់ បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​នៅ ​ខេត្ត​ឈាង​ម៉ៃ ប្រសិន​បើ​លោក​ស្រី​មិន​មាន​លទ្ធភាព​កោះប្រជុំ​ គណៈរដ្ឋមន្ដ្រី​របស់​ខ្លួន​ នៅ​ទីក្រុង ​បាងកក ​ព្រោះតែ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ឡោម​ព័ន្ធ​វិមាន​ រដ្ឋាភិបាល ​និង​តាម​អុកឡុក​លោកស្រី​យ៉ាងខ្លាំង​នោះ​។​
​មេដឹកនាំ​អាវ​ក្រហម​ នៅ​ភាគ​ខាងជើង​ប្រទេស​ គឺ​លោក​ ពេជ្រ​ឆា​វ៉ាត​វ៉ាន់​តា ​ណា​ពុង​សេរី​កុល​ បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្ដិ៍​ថា​ក្រុម​អាវ​ក្រហម​បាន​ត្រៀមកំលាំង​ពី​ ៥០០០ ទៅ ៦០០០​ នាក់​ដើម្បី​ការពារ​សន្ដិសុខ សំរាប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​របស់​លោក​ស្រី​យី​ង​ឡាក់​។​
លោក​បាន​ព្រមាន​ថា​ ប្រសិនបើ​កិច្ចប្រជុំ​នោះ​ត្រូវបាន​អុកឡុក​ដោយ​ពួក​ប្រឆាំង​រដ្ឋាភិបាល ​គឺជា​អំពើ​ខុសច្បាប់​ និង​ជា​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។​ ក្រុម​អាវ​ក្រហម​ទាមទារ​ឲ្យ ​លោកស្រី​ យី​ង​ឡាក់​មក​បើក​សម័យប្រជុំ​ គណៈរដ្ឋមន្ដ្រី​របស់​ខ្លួន ​នៅ​ខេត្ត​ឈាង​មៃ​ ព្រោះ​ពួកគេ​ចោទថា​ទីក្រុង​បាងកក ​លែង​ក្លាយជា​តំបន់​សុវត្ថិភាព​សំរាប់​អ្នក​រាជការ​ ហើយ​ចាប់ពី​ពេលនេះ​តទៅ​។​
​ប៉ុន្ដែ​សំណើ​របស់​ក្រុម​អាវ​ក្រហម​ មក​ដល់ពេលនេះ ​មិនទាន់​មាន​ការឆ្លើយតប​ពី​ លោកស្រី ​យី​ង​ ឡាក់​ ឡើយ​។ ​តំបន់​ភាគ​ខាងជើង​ខេត្ត​ឈាង​ម៉ៃ​ និង​ខេត្ត​ឈាង​រៃ​ គឺជា​មូលដ្ឋាន​រឹងមាំ​របស់​លោកស្រី ​យី​ង​ ឡាក់ ​និង​លោក ​ថាក់ ស៊ីន ​ហើយ​នៅ​តំបន់​នេះ​គណបក្ស​ភឿ​ថៃ​របស់​លោកស្រី​យី​ង​ឡាក់​ បាន​ឈ្នះឆ្នោត​យ៉ាង​លើសលប់ ​ទៅលើ​គណៈបក្ស​ប្រឆាំង​នៅ​គ្រប់​ដំណាក់កាល​បោះឆ្នោត​ទាំងអស់​ក្នុង​ប្រទេស​ ថៃ​។​
ប៉ុន្ដែ​អ្នកវិភាគ​ព្រមាន​ថា ​ប្រសិន​បើ​លោក​ស្រី​ យី​ង​ ឡាក់ ​សំរេច​កោះ​ប្រជុំ​គណៈរដ្ឋមន្ដ្រី​នៅ​ខេត្ត​ឈាង​ម៉ៃ ​ទៅ​តាម​ការទាមទារ​របស់​ក្រុម​អាវ​ក្រហម​មែន​នោះ ​អាច​ជា​ទង្វើ​ខុសច្បាប់​ព្រោះ​រាជធានី​បាងកក​ គឺជា​រដ្ឋាភិបាលកណ្ដាលរ​បស់​ប្រទេស​៕


ប្រែសម្រួលដោយ៖​ នួន បូរិន​ (VOD)

«
Next
Newer Post
»
Previous
Older Post