Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​(WHO) រកឃើញ​ករណី​២​ថ្មី​បន្ថែម​នៃ​ជំងឺផ្តាសាយបក្សី​(H5N1) កើត​ឡើង​​នៅ​ខេត្ត​កំពង់ចាម ដែល​នេះ​ជា​ករណី​ទី​៤ និង​ទី​៥ ហើយ​សម្រាប់​ឆ្នាំ​២០១៤​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ ឲ្យដឹងថា ករណី​ទី​បួន កើត​លើ​កុមារី​ម្នាក់ អាយុ​១០​ឆ្នាំ ដែល​រស់នៅ ឃុំ​ខ្នរ​ដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម និង​ករណី​ទី​៥ កើត​លើ​កុមារី​មា្ន​ក់ទៀត អាយុ ១១​ឆ្នាំ រស់នៅ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ដែល​កុមារី​ទាំងពីរ​ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ ថា​មាន​ជំងឺ​ផ្តាសាយ​បក្សី​។ សេចក្តីប្រកាស​ព័ត៌មាន​បន្តថា បច្ចុប្បន្ន កុមារី​ទាំងពីរ​មាន​ស្ថានភាព​ល្អប្រសើរ​និង​ជា​សះស្បើយ​វិញ​ហើយ​។​

​ករណី​ផ្តាសាយ​បក្សី​នេះ ជា​ករណី​ទី​៥២​ហើយ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ប្រទេស​កម្ពុជា ហើយ​៣៨​ករណី​ក្នុង​ចំណោម​នោះ កើតឡើង​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​២៧​ករណី​ក្នុង​ចំណោម​៥២​ករណី កើត​លើ​នារី​។​១៦​ករណី​ក្នុង​ចំណោម​៥២​ករណី អ្នកជំងឺ​នៅ​មាន​ជីវិត​។​

ករណីជំងឺផ្តាសាយបក្សី H5N1 នៅកម្ពុជា
ប្រភព : ទិន្នន័យពីនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល


ជំងឺ​ផ្តាសាយ​បក្សី H5N1 គឺ​ជា​ជំងឺ​ផ្តាសាយ​មួយ​ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេងទៀត ប៉ុន្តែ​ជួន​កាល​វា​ចម្លង​ពី​បក្សី​ទៅ​មនុស្ស​។ ជំងឺផ្តាសាយបក្សី​លើ​មនុស្ស ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវឲ្យ​មាន​ការព្យាបា​ល​នៅ​មន្ទីរពេទ្យ​។ ទោះបីជា​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​បើ​វា​ផ្លាស់ប្តូរ វា​នឹង​អាច​រាលដាល ដូចនឹង​ជំងឺ​ផ្តាសាយ​តាមរ​ដូង​កាល​៕

ប្រភព និង អត្ថបទ ដោយ : ម៉ៅ​ ចរិយា (VOD)

«
Next
Newer Post
»
Previous
Older Post