Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

បណ្ដាញ​ប្រជាជន​ថៃ​ ដើម្បី​ការពារ​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ពុធ​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​ប្រធានព្រឹទ្ធសភា​ លោក ​នី​ខម​វ៉ា​យ​រ៉ា​បានិច ​ដោយ​ស្នើរសុំ​ព្រឹទ្ធសភា ​បណ្ដេញ​ស្នងការ​គណៈកម្មការ​រៀ​ប​ចំ​ការបោះឆ្នោត​ ព្រោះ​ចោទ​ថា​ទ្វេ​ស​ប្រហែស​ការងារ​នៅ​ក្នុង​ការចាត់ចែង​រៀបចំ​ការបោះឆ្នោត​ ថ្ងៃ ​ទី​២ ​កុម្ភៈ​ កន្លងទៅនេះ​។​
ពាក្យបណ្ដឹង​ដែល​ប្ដឹង​ដោយ ​លោក​ ប្រាវែត​វ៉ាឡុ​កបាហាន​ ដោយ​ចុះ​ហត្ថលេខា​ចំនួន​ 2​ម៉ឺន​នាក់​ ហើយ​នៅក្នុង​ពាក្យបណ្ដឹង​នោះ​ពួកគេ​បាន​ចោទ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ ថា​មិន​បាន​រៀបចំ​ការបោះឆ្នោត​ឲ្យបាន​ចប់​សព្វគ្រប់​ព្រោះតែ​មិន​ ចាត់វិធានការ ​រារាំង​ក្រុមបាតុករ​ប្រឆាំង​ដែល​បង្ករ​អុកឡុក​ការចុះ​ឈ្មោះ​បេក្ខជន​ បោះឆ្នោត​និង ​ការអុកឡុក​ការបោះឆ្នោត​ហើយ​ជា​លទ្ធផល​មិន​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ថា​ ការបោះឆ្នោត​ ថ្ងៃទី២ កុម្ភៈ​ អាច​ទទួល​ស្គាល់​ជា​លក្ខណៈ​សាកល​បានឡើយ​។​
​យោងតាម​ពាក្យបណ្ដឹង​នេះ​គឺ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មាន​ចេតនា​ ធ្វើឲ្យ​សិទ្ធិ​អ្នក​បោះឆ្នោត​ត្រូវបាន​ជាន់ឈ្លី​។ ​បណ្ដាញ​ប្រជាជន​ដើម្បី​ការពារ​ប្រជាធិបតេយ្យ​ដែល​មាន​និនាកា​រណ៍​ទៅរក​ គណបក្សកាន់អំណាច​របស់​ លោកស្រី ​យី​ង​ឡាក់ ​បាន​ស្នើរ​ឲ្យ​ព្រឹទ្ធសភា ​រុះរើ​ស្នងការ​រៀបចំ​ការបោះឆ្នោត​ទាំង​៥នាក់ នោះ​ដោយ​ផ្អែក​លើ​ចំណុច២៧៤ ​នៃ​រដ្ឋធម្មនុញ្ញ​។​
ការបោះឆ្នោត​ថ្ងៃ​ទី​២ កុម្ភៈ មាន​អ្នក​ចេញ​ទៅ​បោះឆ្នោត មិន​ដល់៥០ ​ភាគរយ ព្រោះ​ក្រុមប្រឆាំង​ធ្វើពហិការ ខណៈ​ក្រុម​បាតុករ អុក​ឡុង​ការិយាល័យ​បោះឆ្នោត បណ្ដាល​ឲ្យ​មណ្ឌលបោះឆ្នោត ចំនួន​៤៥ ក្នុងចំណោម​៣៧៥ បាន​បិទ​ទាំងស្រុង​ហើយ​សម្រាប់​មណ្ឌល​ក្រុង​បាងកក មាន​អ្នក​ចេញ​ទៅ​បោះឆ្នោត បាន២៦ ​ភាគរយ និង​នៅ​ខេត្ត​ភាគ​ខាងត្បូង បាន ជិត​១០ ភាគរយ​ប៉ុណ្ណោះ​៕


ប្រែសម្រួលដោយ៖​ នួន បូរិន (VOD)

«
Next
Newer Post
»
Previous
Older Post