Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយ រថយន្តកូរ៉េមួយតោន កន្លះមួយគ្រឿង បើកបញ្ច្រាស ទិស ហើយជ្រុលទៅ បុកផ្ទះប្រជាពលរដ្ឋ ហើយបន្តបុកលោកយាយម្នាក់ ដែលកំពុង​ឈរខ្ទាត ទៅបុកជញ្ជាំង ផ្ទះ ស្លាប់មួយ រំពេច កាលពីវេលា​ម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងផូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ​ប្ញស្សីកែវ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា លោកយាយរងគ្រោះ រហូតបាត់បង់ជីវិត មានឈ្មោះ បាន ភូមិ អាយុ៧៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩២A ក្នុងភូមិកើតហេតុ ចំណែកអ្នកបើករថយន្តបង្កភ្លាមៗ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

នគរបាលមូលដ្ឋានបានបន្តទៀតថា រថយន្តបង្កកូរ៉េមួយតោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ តាកែវ 2A-0996 ។

នគរបាលមូលដ្ឋានបានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុ រថយន្តបង្ក បើកតាមបណ្តោយ​ផ្លូវជាតិលេខ៥ ទិសដៅពីជើង ទៅត្បូង  លុះមកដល់ចំណុចកើតហេតុ បានបើកគេចរថយន្តមួយ​គ្រឿង ដែលបើកបញ្ច្រាសទិសគ្នា ហើយក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ និងលោកយាយដែល​កំពុង​​ឈរ ខ្ទាតប៉ះជញ្ជាំងបណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋ ជិតខាងឃាត់ ប្រគល់ទៅ​​​​ ឲ្យសមត្ថកិច្ច ។​​បច្ចុប្បន្ន​ទាំង រថយន្ត និងអ្នកបើកបរ ត្រូវនគរបាល ចរាចរណ៍នាំយកទៅកាន់ការិយាល័យ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្ត ។ ចំណែកសពលោយយាយរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព និង អត្ថបទ ដោយ : ដើមអម្ពិល



«
Next
Newer Post
»
Previous
Older Post