គ្រាប់បែកនោះបានផ្ទុះក្បែរទីតំាងសំខាន់មួយរបស់ក្រុមបាតុករអាវលឿងដែលស្ថិតនៅមិនឆ្ងាយពីមជ្ឈមណ្ឌលពាណិជ្ជកម្ម Central World និងដែលពួកបាតុករបានបោះទីតំាងអស់ជាច្រើនសប្តាហ៍មកហើយ។ ក្នុងចំណោមមនុស្សរបួសទំាង ២៤នាក់នោះ មានកូនក្មេងរបួសស្រាលចំនួន ៣នាក់។ ឧប្បត្តិហេតុនេះបានកើតមានឡើង បន្ទាប់ពីថ្នាក់ដឹកនំានៃរណសិរ្យរួបរួមដើម្បីប្រជាធិបតេយ្យប្រឆំាងរបបផ្តាច់ការបានពង្រឹងជំហរខ្លួនប្រឆំាងនឹងក្រុមអ្នករៀបចំបាតុកម្មប្រឆំាងរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ពិសេសមេបាតុករស៊ូថេប។
« ការតស៊ូប្រយុទ្ធនឹងតានតឹងជាងលើកមុនៗ។ យើងត្រូវតែរិះរកមធ្យោបាយណាដែលយើងកំចាត់ស៊ូថេប និងអ្នកគំាទ្រគាត់ » នេះជាការថ្លែងរបស់លោកយ៉ាទូប៉ន ប្រុមប៉ន អ្នកដឹកនំាម្នាក់របស់រណសិរ្យរួបរួមដើម្បីប្រជាធិបតេយ្យប្រឆំាងរបបផ្តាច់ការដែលរួមសហការណ៍ជាមួយថ្នាក់ដឹកនំារបស់គណបក្សភឿថៃ។ សូមជម្រាបជូនថា ការផ្ទុះគ្រាប់បែកនេះបានកើតមានឡើង បន្ទាប់ពីមានបុរសខ្មាន់កាន់កំាភ្លើងម្នាក់បានបើកការបាញ់រះ និងបោះគ្រប់បែកលើហ្វូងបាតុករអាវលឿងដោយបណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់អាយុ ៥ឆ្នំា និងរបួសមនុស្ស ៤១នាក់ផ្សេងទៀតនៅព្រឹកថ្ងៃអាទិត្យ ទី២៣ កុម្ភៈម្សិលមិញ។
លោកថាណាវុធ វីចៃឌិត អ្នកនំាពាក្យរបស់ចលនារណសិរ្យរួបរួមដើម្បីប្រជាធិបតេយ្យប្រឆំាងរបបផ្តាច់ការបានឲ្យដឹងថា ចលនារបស់លោកនៅមិនទាន់កំណត់យុទ្ធសាស្រ្តក្នុងការប្រឆំាងតបតវិញក្រុមអាវលឿងទេ តែធ្វើយ៉ាងណាចៀសវាងកុំឲ្យផ្ទុះចេញជាសង្រ្គាមស៊ីវិល៕
ប្រភពដោយ : RFI អត្ថបទដោយ : គួច គន្ធារ៉ា


