បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់ប្រសាសន៏លោក ស៊ាម យូអេង ប្រធានប៉ូលិសចរាចរណ៏ខេត្តឲ្យដឹងថា រថយន្តបង្កពាក់ស្លាកលេខ កំពង់ចាម 3A 2896 ជារបស់ក្រុមហ៊ុន ថារី ពាណិជ្ជ មានទីតំាងស្ថិតនៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ហើយថាគ្រោះថ្នាក់នេះ បានបណ្តាលមកពីរថយន្តបានដាច់ហ្វ្រំាង ធ្វើឲ្យបុករះម៉ូតូប្រមាណ១០គ្រឿង រថយន្ត២គ្រឿង និងរ៉ឺម៉កម៉ូតូកង់បី ១គ្រឿង បង្កជាអគ្គិភ័យ ហើយបានបណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់នៅនឹងកន្លែង និង មនុស្សប្រុសស្រី៦នាក់រងរបួស ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន ហើយនពេលនេះសមត្ថកិច្ចបានស្ទូច និង អូសទំាងម៉ូតូនិងរថយន្ត បញ្ជូនទៅរក្សាទុកនៅស្នងការខេត្តរង់ចំាដោះស្រាយតាមច្បាប់ ៕
ប្រភពដោយ : កោះសន្តិភាព អត្ថបទដោយ : វ៉ា វឌ្ឃនះ


