សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ចុះថ្ងៃទី ២១ ខែកុម្ភៈ ឲ្យដឹងទៀតថា ការមកសម្តែងនេះ ជាផ្នែកមួយនៃកម្មវិធីបេសកជនសិល្បៈ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ប្រទេសមហាអំណាចមួយនេះបន្តថា អ្នកសិល្បៈនិងតន្ត្រីករ ដែលចូលរួមក្នុងកម្មវិធីបេសកជនសិល្បៈ នឹងធ្វើដំណើរ ទៅតាមប្រទេសនៅជុំវិញពិភពលោក ដើម្បីបង្ហាញវប្បធម៌ និងគុណតម្លៃរបស់សហរដ្ឋអាមេរិក ដល់ទស្សនិកជនបរទេស។
ស្ថានទូតបន្តថា ពេលមានវត្តមានក្នុងប្រទេសកម្ពុជាក្រុមតន្ត្រី Blended 328 នឹងធ្វើសិក្ខាសាលាជាមួយសិស្ស និងតន្ត្រីករកម្ពុជា។ ដោយមានជំនួយផ្នែកផលិតពីអង្គការសិល្បៈ Amrita Performing Arts ក្រុមតន្ត្រីនេះ នឹងប្រគុំជូនសាធារណជនដោយឥតគិតថ្លៃនៅខេត្តតាកែវ និងក្រុងព្រះសីហនុដោយបង្ហាញលក្ខណៈពិសេសដោយឡែកនៃតន្ត្រីប្រពៃណីរបស់អាមេរិក៕
ប្រភពដោយ : (VOD) អត្ថបទដោយ : ញឹម សុខន


