Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ខេត្តកំពង់ចាម​ ៖ ម៉ូតូម៉ាកវេវ ពណ៌ខ្មៅមួយ​គ្រឿងជិះពីរនាក់ម្តាយនិងកូនស្រី ដែលជា​ជនជាតិ វៀតណាម សញ្ជាតិខ្មែរ ត្រូវ​បាន​រថ​យន្ត​​តូយ៉ូតាមួយ​បាំងកន្លះមួយ​គ្រឿង​ បើក​បុក​យ៉ាងពេញ​ទំហឹង​លាន់ដូច​រន្ទះ និងផ្លោង​ខ្ទាត​៥​ម៉ែត្រ បណ្តាលឱ្យ​រង​របួស​ធ្ងន់ទាំងពីរ ​រីឯ​​ម៉ូតូរង​ការខូតខាតយ៉ាងដំណំ ចំណែករថយន្តរថយន្ត​បង្ក​បើក​រត់គេច​បាត់​ស្រមោល​តែម្តង ។

ហេតុការណ៍​នេះកើតឡើង​កាលពី​វេលា​ម៉ោង​៤​ និង២០នាទរសៀលថ្ងែ​ទី​២១ ​កុម្ភៈ ២០១៤ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៧ ​ក្នុង​​ ភូមិជី​ប៉េះ ឃុំ​មេម៉ត់ ស្រុកមេម៉ត់  ខេត្តត្បូងឃ្មុំ​ ។

​ប្រភពបានឱ្យ​ដឹងថា  ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ ឡាច ​ចន្ថា អាយុ៣៥ឆ្នាំ  (ម្តាយ) និងម្នាក់​ទៀតឈ្មោះ​ឡាប គឹម​ម៉ី អាយុ​១៥​ឆ្នាំ (ជាកូន​ស្រី) អ្នកទាំងពីរ​រស់នៅ​ភូមិខ្នងក្រពើរកើត ឃុំ​ត្រមូង ​ស្រុកមេ​មត់​ ​។

បើតាម​សាក្សីនៅកន្លែងកើតហេតុបានឱ្យ​ដឹងថា ​នៅមុនពេលកើតហេតុ គេ​ឃើញ​២នាក់ម្តាយ​និងកូន​ជិះម៉ូតូធ្វើដំណើរពីទិសខាង​កើត​មក​លិច ស្រប​ពេលដែលមក​ដល់ភូមិជីប៉េះ ក៏មាន​រថយន្ត​តូយ៉ូតាមួយបាំងកន្លះ​ ​បើកក្នុងទិស​ដៅ​បញ្ច្រាស​គ្នា ជា​មួយ​ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​​​បានបើក​វ៉ា​រថយន្តទួរីស​មួយគ្រឿង​ដឹកដែក​ដែលបើក​ស្របទិសគ្នា​ ហើយក៏បាន​ជ្រុល​ល្បឿន​មក​​បុក​ម៉ូតូ ជនរង​គ្រោះ​​យ៉ាង​​ពេញ​ទំហឹង​លាន់ដូច​រន្ទះតែម្តង​ ដែលធ្វើឱ្យម៉ូតូ ផ្លោងខ្ទាត​ចេញរងការខូចខាត យ៉ាងដំណំ ​។ ចំណែក​​ស្រ្តីជា​ម្តាយបាន​បាក់​ជើង​២កំណាត់ ហើយ​គាត់បានលើកដៃជាសញ្ញា​ប្រាប់ឱ្យអ្នកដែល​​នៅក្បែរនោះ​មកជួយ​ដល់ពួក​គាត់ ​ខណៈ​ពេលដែល​កូនស្រី​របស់​គាត់​ប្រកាច់​លើក​ដៃជើ​ងខ្វៃៗ ។​

​បន្ទាប់ពីកើតហេតុ ជនរង​គ្រោះ​ត្រូវបាន​រថយន្ត​ហាយប្រ៊ីតមួយគ្រឿង​​បើកមក​ឃើញ​ ហើយក៏ប្រញាប់លើកដាក់លើរថយន្តយក​ទៅ​សង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេ​មត់ ។ ​

ប្រភពដោយ : កោះសន្តិភាព អត្ថបទដោយ : ផ្កាយ​ ព្រឹក

«
Next
Newer Post
»
Previous
Older Post