រាជធានីភ្នំពេញ ៖ ក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា ( CPP ) និង គណបក្សសង្គ្រោះជាតិ ( CNRP )បាន កំណត់ជួបគ្នាជាថ្មីនៅវិមានព្រឹទ្ឋសភា នា ព្រឹកថ្ងៃទី ០៣ មីនា ២០១៤ ដើម្បីបន្តជជែកគ្នាពីការបង្កើតគណៈកម្មការចម្រុះសម្រាប់កែទម្រង់ការបោះឆ្នោត ។ នេះបើយោងតាម លោក យ៉ែម បុញ្ញប្ញទ្ឋិ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបា្រប់កោះសន្តិភាពឲ្យដឹងនៅរសៀលថ្ងៃទី២៦ កុម្ភៈ ២០១៤ ។
គួរបញ្ជាក់ថា តាមគម្រោងក្រុមការងារបច្ចេកទេសគណបក្សទំាងពីរនឹងជួបគ្នានៅថ្ងៃទី២៧កុម្ភៈ ២០១៤ ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារបញ្ហាបច្ចេកទេសរបស់ក្រុមគណបក្សទំាងពីរ និង ការស្នើពន្យារពេលពីគណបក្សប្រជាជនកម្ពុជា ។
បើតាមលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឱ្យដឹងនៅថ្ងៃទី២៥ កុម្ភៈ ម្សិលមិញថា ការសម្រេចលើកពេលជួបចរចារវាងក្រុមការងារគណបក្សទាំង ២ ក្នុងនាមគណៈកម្មការចម្រុះសម្រាប់កែទម្រង់ការបោះឆ្នោតនេះ មិនមែនមកពីហេតុផលនយោបាយនោះទេ ៕
ក្រុមការងារបច្ចេកទេស CPP និង CNRP ណាត់ជួបគ្នាជាថ្មីថ្ងៃទី០៣ មីនា
ប្រភព និង អត្ថបទ ដោយ : វ៉ា វឌ្ឍនះ (កោះសន្តិភាព)

