តាមរយៈ Account Facebook មួយដែលមានឈ្មោះថា Justice Hanker បានយករូបរបស់តារាចម្រៀង លោក អេឡិច ចិន្ត្រានៅក្នុងពេល ដែលលោក គ្រងស្បង់ជីពរ និងរូបមួយទៀត ដែលលោក អង្គុយជក់ស៊ីសា (គ្រឿងញៀន) ដែលនេះជាគំរូមិន ល្អសម្រាប់យុវវ័យជំនាន់ ក្រោយនោះទេ ដោយនៅក្នុងនោះ គេបានសរសេរសារជាភាសាខ្មែរថា "ពេលធ្វើជាពិធីករ ដាស់តឿនគេថា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន។សូមជួយចែករំលែក ឲ្យតារាចម្រៀងម្នាក់នេះផង ព្រោះមើលទៅ ការនិយាយស្តី ដូចជាមានមោទនភាព ណាស់ពេលជក់ ស៊ីសា។ ចំណែកឯពួកក្រសួង ដែលពាក់ព័ន្ធ សូមមេត្តាចេះ បើកភ្នែកមើលផង" ។
នៅក្នុងនោះ ក៏មានអ្នកនិយមលេង Facebook ជាច្រើនបានបញ្ចេញមតិផ្ទាល់ខ្លួន ធ្វើការរិះគន់ ទៅលើតារារូបនេះ យ៉ាងចាស់ដៃថា ពេលដែលនិយាយណែនាំ គេហាក់ដូចជាខ្លួនឯងល្អណាស់ តែដល់ពេលអនុវត្តខ្លួនឯង បែរជាធ្វើជាគំរូអាក្រក់មុន ពេលដែលតាំងខ្លួនធ្វើជាអ្នកណែនាំគេ ត្រូវធ្វើខ្លួនឲ្យល្អសិនទៅ ។
ទាក់ទងនឹងការបញ្ចេញមតិរិះគន់នេះ LookingTODAY មិនទាន់អាចទាក់ទង ទៅ លោក អេឡិច ចិន្ត្រា បានទេ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ៕
ប្រភពដោយ : LookingTODAY




