ក្រុមហ៊ុន Samsung ពិតជាបានប្រកាសចេញទូរស័ព្ទទំនើបជំនាន់ថ្មីដែលនឹងមកជំនួសដំណែងឲ្យ Galaxy S4 ជាផ្លូវការនៅឯពិព័រណ៍គ្រឿងអេឡិចត្រូនិកអន្តរជាតិ MWC 2014 ពិតមែន ។ បន្ទាប់ពីមានការលេចចេញនូវរូបភាពរបស់ Galaxy S5 ភ្លាមៗយើងខ្ញុំក៏បានបង្ហោះនៅក្នុងទំព័រ Facebook របស់ ពពក ដែរ ហើយបើយោងតាមមតិប្រិយមិត្តមួយចំនួនថា Galaxy S5 មានរាងមិនស្អាត ពោលគឺការរចនាមិនគួរឲ្យទាក់ទាញ ប៉ុន្តែចំពោះលក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទទំនើបមួយនេះវិញពិតជាធ្វើឲ្យសាធារណជនមានការចាប់អារម្មណ៍ជាខ្លាំង ។
លក្ខណសម្បត្តិបច្ចេកទេសរបស់ Galaxy S5 រួមមានដូចខាងក្រោម៖
- វិមាត្រ 142 x 72.5 x 8.1 mm
- ទម្ងន់ 145g
- អេក្រង់ទំហំ 5.1-inch
- បច្ចេកវិទ្យាអេក្រង់ Super AMOLED
- កម្រិតភាពច្បាស់ 1080 x 1920 pixels
- CPU Quad-core 2.5GHz (Krait 400)
- RAM 2 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB/ 32 GB ( អាចបន្ថែម microSD card រហូតដល់ 128 GB)
- មានបំពាក់ដោយបច្ចេកវិទ្យាសំគាល់ក្រយៅដៃ (Fingerprint Scanner), NFC, Wi-Fi 802.11 a/b/g/n/ac, dual-band, DLNA, Wi-Fi Direct, Wi-Fi hotspot, Bluetooth 4.0,.
- កាមេរ៉ាមុខទំហំ 2 MP និងកាមេរ៉ាក្រោយទំហំ 16 MP (អាចថតវីឌីអូកម្រិត 3840 x 2160 UHD)
- ដំណើរការដោយ Android 4.4.2 KitKat
- ថាមពលថ្ម 2,800mAh
សូមបញ្ជាក់ថាលក្ខណសម្បត្តិពិសេសមួយទៀតរបស់ Galaxy 5S គឺមិនជ្រាបទឹក និងធូលី ។ ប្រភពពី GSMarena បានឲ្យដឹងថាក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមបញ្ចេញ Galaxy S5 ទៅលើទីផ្សារសហរដ្ឋ ក្នុងខែមេសា ឆ្នាំ២០១៤ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកាលបរិច្ឆេទចេញលក់ និងតម្លៃរបស់ Galaxy S5 សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
សូមទស្សនាវីឌីអូខាងក្រោម៖
សូមទស្សនាវីឌីអូខាងក្រោម៖





