រាជធានីភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ខាននគរបាលរាជធានី ចុះបង្ក្រាបផ្ទះបនលួចលាក់មួយកន្លែង ជ្រកក្រោមស្លាកហាងកាហ្វេ នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៥ កុម្ភៈ ២០១៤ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនស្ត្រី០២នាក់ ដែលអះអាងថាជាម្ចាស់ហាងកាហ្វេ ស្ត្រីរងគ្រោះ០៤នាក់ និងភ្ញៀវ០៤នាក់ទៅសាកសួរ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន៕
ប្រភព និង អត្ថបទ ដោយ : ច័ន្ឋូ (កោះសន្តិភាព)

