Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

កីឡាករ​ជើង​ខ្លាំង​សញ្ជាតិ​ហ្វីលីពីន លោក Manny Pacquiao នៅ​ខែ​ មេសា​ ខាង​មុខ នឹង​ជួប​ជាមួយ​ដៃគូ​ប្រកួត​ស្បែក​ខ្មៅ​ម្តងទៀត គឺ​លោក Timothy Bradley ដែល​ជា​ការផ្គូរផ្គង​ឡើងវិញ បន្ទាប់​ពី Pacquiao  បាន​វាយ​ឈ្នះ​កីឡាករ Brandon Rios កាលពី​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០១៣​។
​ការប្រកួត​សងសឹក​លើក​ទី​ពីរ​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​ ​ថ្ងៃទី​១២ ​ខែ​មេសា ឆ្នាំ​២០១៤ នៅ​ឡាសវេ​ហ្គាស សហរដ្ឋអាមេរិក​។​

​កាល​ពី​ការប្រកួត​ក្នុង​ឆ្នាំ​២០១២ ការសម្រេច​របស់​អាជ្ញា​កណ្តាល​ឲ្យ Timothy Bradley  ឈ្នះ​ដោយ​ពិន្ទុ​ហាក់ដូចជា​មាន​ភាពចម្រូងចម្រាស់ ដែល​ទស្សនិកជន​មិន​នឹកស្មាន​ដល់​។​
​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១២ លោក Pacquiao ត្រូវបាន​អ្នក​ប្រដាល់​ម៉ិក​ស៊ិក លោក Manuel Marquez វាយ​ឲ្យ​សន្លប់​ទឹក​ទី​៦​នៅ​ទីក្រុង Las Vegas ។​

​លោក Manny Pacquiao ជា​អ្នក​ប្រដាល់​សំណព្វចិត្ត​ក្នុង​ទ្វីប​អាស៊ី អាយុ​៣៤​ឆ្នាំ មាន​កំណត់ត្រា​ប្រកួត ៦២​ដង ដោយ​ឈ្នះ​៥៥ ស្មើ​២ និង​ចាញ់​៥ ហើយ​ក្នុងនោះ លោក​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ ៣៨​ដង​។
​ចំណែក លោក Timothy Bradley  អាយុ​៣១​ឆ្នាំ មាន​កំណត់ត្រា​ប្រកួត​៣១​ដង ឈ្នះ​៣១​ដង មិន​ដែល​ចាញ់ មិន​ដែល​ស្មើ និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​១២​ដង​៕



ដោយ៖​ វីអូឌី (VOD)

«
Next
Newer Post
»
Previous
Older Post