Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

 ​ប្រទេស​ម៉ាឡេស៊ី ៖ បន្ទាប់​ពី​​ប៉ូ​លីស​​ជំ​នាញ​​របស់​​ម៉ា​ឡេ​ស៊ី បាន​​ប​ញ្ជាក់​ថា បុរស​​ដែល​​ប្រើ​​លិ​ខិត​ឆ្លង​ដែន​​ក្លែង​ក្លាយ មិន​បា​ន​​ជាប់​ទាក់​ទង នឹង​​អំ​ពើ​​ភេ​រវ​កម្ម​​នោះ បាន​ញ៉ាំង​អោយ​មាន​​សំ​ណួរ កាន់​តែ​​ឆ្ងល់​​ថែម​​ទៀត​ថា តើ​​យន្ត​ហោះ ប៊ូ​​អ៊ីង ៧៧៧-២០០ER ដែល​ដឹក​មនុស្ស​ ២៣៩ ​នាក់ ដែល​បាត់​ការទាក់ទង តាំងពីព្រឹក​ថ្ងៃទី​៨ ខែមីនា កន្លងមកនេះ កំពុងស្ថិត​នៅទីណា​ពិតប្រាកដ ទន្ទឹម​ពេលដែល​សាធារណជន បានបង្ហាញ​ការយល់ឃើញ​ខុសៗ​គ្នា ព្រោះ​ទូរស័ព្ទ​របស់​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​មួយចំនួន អះអាងថា នៅ​ហៅចូល​នៅឡើយ តែ​គ្មាន​អ្នកទទួល​។​ 

​រដ្ឋាភិបាល​ប្រទេស​ចិន បានប្រកាស​រួចហើយ​ថា នឹង​ពង្រាយ​ប្រព័ន្ធ​ផ្កាយរណប អោយបាន​​ច្រើន​​រ​ហូត​ដល់ ១០​​គ្រឿង ដើ​ម្បី​​ស្វែង​រក​​យន្ត​ហោះ ដឹក​​អ្នកដំណើរ​ប្រ​ទេស ម៉ាឡេស៊ី ដែល​​បាត់​​ការ​ទាក់​ទង រយៈ​ពេល ៤​​ថ្ងៃ​​ក​ន្លង​មក​នេះ​។ ប្រព័ន្ធ​ផ្កាយរណប​កម្រិត​ខ្ពស់​នេះ ត្រូវគេ​និយាយថា នឹង​​អាច​​ពិ​និត្យ​​ការ​ធ្វើ​ដំ​ណើរ​… អា​កា​​ស​ធាតុ​… ការទាក់ទង​គ្រប់​វិស័យ​… និង​រាល់​ផ្នែក​គ្រប់សព្វ នៃ​ការស្វែងរក ដើម្បី​​រក​អោយ​ឃើញ នូវ​​យន្ត​ហោះ ប៊ូ​​អ៊ីង ៧៧៧-២០០ER ដែល​ដឹក​មនុស្ស ២៣៩​ នាក់ បាត់​តាំងពីព្រឹក​ថ្ងៃទី​៨ ខែមីនា​កន្លងមក​។ 

​នាពេលនេះ​អាថ៌កំបាំង នៃ​ការបាត់​យន្តហោះ​ប៊ូ​អ៊ីង ៧៧៧-២០០ER នៃ​​ក្រុម​ហ៊ុន​​អា​កាស​ច​រណ៍ ម៉ា​ឡេ​ស៊ី  កាន់​តែ​​មាន​​ភាព​​ជ្រៅ​​ទៅ​ៗ បន្ទាប់ពី​សេចក្តីរាយការណ៍ ពី​បន្ទប់ពិសោធន៍​បញ្ជាក់ថា ដុំ​ខ្លាញ់​ប្រេង ២​ដុំ ដែល​ប្រទះឃើញ នៅលើ​សមុទ្រ មិនមែនជា​ប្រេង ចេញពី​យន្តហោះ​ដែល​បាត់​នោះទេ​។ វា​គឺជា​ប្រេង​ធម្មតា ដែល​កប៉ា​ល់​បើក​លើ​សមុទ្រ ធ្លាប់ប្រើ​តែប៉ុណ្ណោះ​។ នៅ​ទន្ទឹមនឹង​នេះដែរ សេចក្តីរាយការណ៍ អំពី​ការ​ឃើញ​បំណែក​ខ្លះ សង្ស័យថា ជា​របស់​យន្តហោះ នោះ ក៏​មិនមែនជា ការពិត​ទៅទៀត​។ 

​សេចក្តីរាយការណ៍ ​បានអោយដឹងថា ប្រទេស​ចំនួន​១២ បាន​សហការគ្នា តាម​ស្វែងរក​យន្តហោះ​ដែល​បាត់​ការទាក់ទង ហើយ​សហរដ្ឋអាមេរិក បាន​បញ្ជូន​នាវា​ពិ​ឃាត មកជួយ​តាមរក ២​គ្រឿង ព្រមទាំង​យន្តហោះ ស៊ើបការណ៍ P-3C ORION មួយគ្រឿង ។ ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី ក្នុង​សេចក្តីប្រកាស​មួយ គូស​បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែង តាម​រុករក​យន្តហោះ ​ដែល​បាត់ដាន​នេះ ត្រូវបាន​ ពង្រីក​ហើយ​ពេលនេះ ប្រមូលផ្តុំ​នៅ​ឧបទ្វីប ​ភាគ​ខាងលិច​ម៉ាឡេស៊ី ក្នុង​ច្រក ​សមុទ្រ​ម៉ា​ឡា​កា ៕


ប្រភព ដោយ :​ វត្តភ្នំ

«
Next
Newer Post
»
Previous
Older Post