ព្រះពុទ្ធបដិមាស្រោបមាស ចំនួន៥អង្គ និងវត្ថុមានតម្លៃ ផ្សេងទៀត ត្រូវបានបាត់ពីអាគារទទួលភ្ញៀវក្នុង វត្តឧណ្ណាលោម នៅម៉ោងប្រមាណ ៣ទៀបភ្លឺ កាលពីថ្ងៃអង្គារ។
សមត្ថកិច្ច ឲ្យដឹងថា វត្ថុមានតម្លៃដែលបានបាត់បង់នោះរួមមាន កោដ្ឋធ្វើពីស្ពាន់ ព្រះបដិមាស្រោបមាសចំនួន ៥អង្គ ក្នុង១អង្គគិតជាមាសប្រហែល ២តម្លឹង និងភ្លុកដំរីមួយគូ។ ប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ លោក ម៉ក់ ជីតូ ប្រាប់ VOD ថា ពេលនេះគណៈកម្មការបានបង្កើត ស៊ើបអង្កេតមួយត្រូវបាន បង្កើតឡើងដើម្បីស្វែងរក វត្ថុមានតម្លៃដែលបានបាត់នោះ។ ប៉ុន្តែមិនទាន់អាចកំណត់អត្តសញ្ញាណជនល្មើសបាននៅឡើយទេ។
សម្តេចព្រះសង្ឃ ទេព វង្ស មានថេរៈដីកាថា ក្នុងនាមជាព្រះចៅអធិការវត្ត មិនមានសមត្ថកិច្ច ដើម្បីស៊ើបអង្កេតទេ តែស្នើឲ្យស្ថានប័នពាក់ព័ន្ធ និងអាជ្ញាធរទាំងអស់ជួយស្វែងរកវត្ថុមានតម្លៃទាំងនោះមកវិញ។
ប្រធានមជ្ឈមណ្ឌលជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា រដ្ឋាភិបាលគួរចាត់វិធានការតឹងរឹង ដើម្បីអភិរក្សវត្ថុបុរាណ ក៏ដូចជារបស់មានតម្លៃក្នុងវត្តអារាម។ លោក ក៏ស្នើឲ្យរដ្ឋាភិបាល រឹតត្បិតចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងបំបាត់គ្រឿងញៀនដែលជាបញ្ហាបង្កឲ្យមានអំពើចោរកម្មនេះ។
កាលពីពេលថ្មីនេះ ព្រះសុវណ្ណកោដ្ឋតម្កល់សារីរិកធាតុព្រះពុទ្ធ និងវត្ថុមានតម្លៃផ្សេងទៀត ក្នុងព្រះសក្យមុនីចេតិយ នៅលើភ្នំឧត្តុង្គ ត្រូវបានចោរលួច កាលពីយប់រំលងអាធ្រាតថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ ប៉ុន្តែនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ចបានរកឃើញព្រះសារីរិកធាតុព្រះពុទ្ធនោះវិញ និងបានចាប់មេក្លោង ឈ្មោះ កែវ រស្មី និងជនល្មើសសរុប៥នាក់មកឃុំខ្លួនរង់ចាំការកាត់ទោស៕

ប្រភព និង អត្ថបទ ដោយ : ឡាយ សាមាន (VOD)