Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភ្លើង​សញ្ញា​នាំ​ផ្លូវ​ក្នុង ​ប្រអប់​ខ្មៅ​ របស់​យន្តហោះ​ម៉ាឡេស៊ី ដែល​បាត់​កាល ពី​ថ្ងៃ​សៅរ៍​ សប្តាហ៍​មុន នៅសល់​ថ្ម​តែ​ ២៣​ថ្ងៃ​ទៀត​ទេ រហូតមកដល់​ពេលនេះ​។​

​មន្ត្រី​ជំនាញ​និយាយថា ថ្ម​បញ្ជូន​សញ្ញា ​របស់​ប្រអប់​ខ្មៅ​(Black Box) មាន​រយៈពេល​៣០​ថ្ងៃ ហើយ​ប្រសិនបើ​អស់​ថ្ម វា​នឹង​ពិបាក​ណាស់​ក្នុង​ការស្វែងរក​យន្តហោះ​។​ភ្លើង​សញ្ញា​នាំ​ផ្លូវ​របស់​យន្តហោះ​នៅក្នុង​ប្រអប់​ខ្មៅ ដែល​បើក​ដោយ​អូ​តូ បន្ទាប់​ពី​យន្តហោះ​មាន​បញ្ហា​។

​កាលពី​ខែ​មិថុនា ឆ្នាំ​២០០៩ យន្តហោះ Air France Flight 447 បាន​បាត់ ហើយ​ប្រអប់​ខ្មៅ​របស់​យន្តហោះ ត្រូវបាន​រកឃើញ​២​ឆ្នាំក្រោយ​។​

ប្រទេស​ម៉ាឡេស៊ី កំពុងតែ​ស្នើ​ឲ្យ មាន​ការផ្តល់​ទិន្នន័យ​Radar​ ពី​ប្រទេស​ជិតខាង រួមមាន​ប្រទេស​វៀត​ណាត ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដើម្បី​ជា​តំរុយ​ក្នុង​ការស្វែងរក​យន្តហោះ ដែល​បាត់​អស់​រយៈពេល​៥​ថ្ងៃ​ទៅ​ហើយ​។​សារព័ត៌មាន​Wall Street Journal ចុះ​ផ្សាយ​ដោយ​ដកស្រង់​សម្តី​មន្ត្រី​ម៉ាឡេស៊ី​ថា​ដើម្បី​ជួយ​ដល់ ការស៊ើបអង្កេត ប្រទេស​ម៉ាឡេស៊ី បាន​ចែករំលែក​ទិន្នន័យ​ដើម​នៃ​Radar ជាមួយ​សហរដ្ឋអាមេរិក ចិន និង​បណ្តា​ប្រទេស​ផ្សេងៗ​។ មន្ត្រី​ម៉ាឡេស៊ី និយាយថា អាមេរិក កំពុងតែ​វិភាគ​ទិន្នន័យ ដើម្បី​មើល​ថា​តើ​យន្តហោះ ដែល​បាត់ បាន​ព្យាយាម​ត្រឡប់​មក​វិញ​ឬ​យ៉ាងណា​។​

​យន្តហោះ​ម៉ាឡេស៊ី ប្រភេទ​Boeing 777 (​ជើងហោះហើរ​MH370) ដឹក​អ្នកដំណើរ​ចំនួន​២២៧​នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ ១២​នាក់ (​សរុប ២៣៩​នាក់​)​។ យន្តហោះ បាន​ចេញដំណើរ​ពី​ទី​ក្រុងកូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​វេលា​ម៉ោងជាង​១២​យប់​ថ្ងៃ​សៅរ៍ តែ​បាន​បាត់​ការទំនាក់ទំនង​ពីរ​ម៉ោង​បន្ទាប់​។​

​មន្ត្រី​និយាយ​ថា យន្តហោះ​របស់​ម៉ាឡេស៊ី បាន​ព្យាយាម​ត្រឡប់មកវិញ មុនពេល​ដែល​យន្តហោះ​នោះ បាត់​ការទាក់ទង​។​ ​អ្នកដំណើរ​នៅ​លើ​យន្តហោះ​នោះ មាន​១៤​ជាតិ​សាសន៍ ក្នុងនោះ​មាន​ជនជាតិ​ចិន ១៥៣​នាក់ ជនជាតិ​ម៉ាឡេស៊ី ៣៨​នាក់ ជនជាតិ​ឥណ្ឌូនេស៊ី ៧​នាក់ អូស្ត្រាលី ៦​នាក់  ឥណ្ឌា ៤​នាក់ បារាំង​៤​នាក់ អាមេរិក​៣​នាក់ និង​ជនជាតិ​ដទៃទៀត​៕

ប្រភព និង អត្ថបទ ដោយ : ស៊ុន ណារិន (VOD)

«
Next
Newer Post
»
Previous
Older Post