Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ បាន​ប៉ះទង្គិច​ជាមួយ​កម្លាំង ​ចម្រុះ​របស់​ខណ្ឌដូនពេញ និង​សាលា​រាជធានី​នៅក្បែរ​ព្រះបរមរាជវាំង ខណៈ​ពួកគេ​ព្យាយាម​ហែ​ក្បួន​ទៅកាន់​តុលាការ​កំពូល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់​។​

​នៅ​ព្រឹក​នេះ ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​រួមមាន បឹងកក់ បុរី​កីឡា ថ្មគោល ជាដើម​ដែល​មាន​គ្នា​ជាង​១០០​នាក់ បាន​ហែ​ក្បួន​ឆ្ពោះទៅកាន់​តុលាការ​កំពូល តែ​ត្រូវ​សកមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់​ដាក់​របាំង​បិទ​នៅក្បែរ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​។

ពេលនោះ​កម្លាំង​សន្តិសុខ​ខណ្ឌដូនពេញនិង កម្លាំង​រាជធានី​ភ្នំពេញ​បាន​រឹបអូស​យក​ឧបករណ៍​បំពង​សំឡេង និង សម្ភារៈ​ខ្លះ​តវ៉ា​ផ្សេងទៀត ពី​ប្រជា​សហគមន៍​។ ទោះយ៉ាងណា មិនមាន​អ្នករងរបួស ឬចាប់​ខ្លួន​ក្នុង​ហេតុការណ៍​នោះ​ទេ​។​

បើទោះជា កម្លាំង​ថ្នាក់ក្រោម​មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបិទផ្លូវ តែ​នៅ​ព្រឹក​នេះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន និងភរិយា​របស់​លោក បាន​ទៅ​ចូលរួម​ទិវា​វប្បធម៌​ជាតិ នៅ​សាលចតុមុខ មាន​ទីតាំង​នៅក្បែរ​តុលាការ​កំពូល ហើយ​សន្តិសុខ​ត្រូវបាន​រឹតបណ្តឹង​។

ប្រភព និង​ អត្ថបទ ដោយ : ញឹម សុខន (VOD)

«
Next
Newer Post
»
Previous
Older Post