Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

អ៊ុយ​គ្រែ​ន​បាន​ចេញ​សេចក្តី​ព្រមាន​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ប្រទេស​កំពុង​ស្ថិត​ក្នុង​ស​ភាពគ្រោះថ្នាក់ ហើយ​ប្រកាស​រៀបចំ​កម្លាំង​ទ័ព​ដើម្បី​ធ្វើសង្គ្រាម​បន្ទាប់ពី​មាន​ការគំរាមកំហែង​លុកលុយ​ពី​ប្រទេស​រុស្ស៊ី​។​

​នាយករដ្ឋមន្ត្រី​អ៊ុយ​គ្រែ​ន​ថ្មី​ដែល​មាន​ទំនោរ​ទៅរក​ប្រទេស​លោកខាងលិច​លោក Arseniy Yatsenyuk ថ្លែងថា ប្រទេស​កំពុង​ស្ថិត​ក្នុង​មាត់ជ្រោះ​នៃ​គ្រោះ​មហន្តរាយ បន្ទាប់​ពី​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​មាន​រុស្ស៊ី​គាំទ្រ​។ នេះបើ​តាម​ការចុះផ្សាយ​របស់​បណ្តាញសារព័ត៌មា​ន​Channel News Asia​។​

​លោក Arseniy Yatsenyuk ថ្លែង​តាម​ទូរទស្សន៍​ផ្តោតលើ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​ទឹកដី​រស់​បខ្លួន​ថា អាច​នឹង​មាន​សង្គ្រាម​ផ្ទុះឡើងនិង បញ្ចប់​រាល់​ទំនាក់ទំនង​ទាំងអស់​ជា​មួយ​រុស្ស៊ី​។​

ពេល​ស្ថានភាព​នយោបាយ​កំពុង​តានតឹង សភា​ប្រទេស​រុស្ស៊ី បាន​អនុម័ត​ឲ្យ​រដ្ឋាភិបាល​ក្រុង មូ​ស្កូ ពង្រាយ​ទ័ព​នៅ​តំបន់ Crimea ដើម្បី​ពង្រឹង​សន្តិសុខ ហើយ​ការពារ​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​រុស្ស៊ី ខណៈ​ដែល​ប្រទេស អ៊ុយ​គ្រែ​ន បានប្រកាស ត្រៀម​បញ្ជូន​កងព័ទ​ទៅ​តំបន់​នោះ ដើម្បី​ការពារ​អធិបតេយ្យ​របស់ខ្លួន​។

ប្រភព និង​ អត្ថបទ ដោយ : ពៅ មេត្តា (VOD)

«
Next
Newer Post
»
Previous
Older Post