រដ្ឋមន្ត្រីការពារប្រទេសកូរ៉េខាងត្បូង ថ្លែងថា កាលពីថ្ងៃអាទិត្យម្សិលមិញ កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួច មួយឈុតចុងក្រោយបំផុត ចំនួន១៨គ្រាប់ ចូលទៅក្នុងសមុទ្រ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពី ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន។
តាមគេហទំព័រ Channel News Asia ដែលស្រង់សម្ដីអ្នកនាំ ពាក្យក្រសួងការពារជាតិ កូរ៉េខាងត្បូង ឲ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំជ្រួចចេញពី ឆ្នេរភាគឦសានប្រទេស ក្នុងចម្ងាយ៧០គីឡូម៉ែត្រចូលទៅក្នុងសមុទ្រជប៉ុន ក្នុងនោះកាំជ្រួចចំនួន១០ គ្រាប់បានបាញ់នៅម៉ោង ៦ និង២០នាទីព្រលប់ ហើយ ៨គ្រាប់ទៀតបានបាញ់នៅម៉ោង៨ និង០៣នាទីយប់។
សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ជាបឋមថា កាំជ្រួចរយៈចម្ងាយខ្លី ត្រូវបានបាញ់ចំនួន១០គ្រាប់។
កងកម្លាំងកូរ៉េខាងត្បូង ត្រូវបានបង្កើនការប្រុងប្រយ័ត្ន ក្រោយពេលកូរ៉េខាងជើង បាញ់សាកល្បងកាំជ្រួច កាលពីចុងខែកុម្ភៈ និងខែមីនានេះ។
ការបាញ់សាកល្បងកាំជ្រួចនេះ ធ្វើឡើងស្របពេលជាមួយនឹងការ ធ្វើសមយុទ្ធប្រចាំឆ្នាំ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលចាប់ផ្ដើមកាលពីខែកុម្ភៈ ហើយដែលនឹងបញ្ចប់នៅពាក់កណ្ដាលខែមេសាខាងមុខ។
តាមទម្លាប់ ក្រុងព្យុងយ៉ាងបានផ្ដន្ទាទោសការធ្វើ សមយុទ្ធនោះថាជាល្បែងសង្គ្រាម ដើម្បីឈ្លានពានទឹកដី ខណៈដែលក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនថ្លែងថា ពួកគេធ្វើសមយុទ្ធនេះដើម្បីតែការពារជាតិប៉ុណ្ណោះ។
កូរ៉េខាងជើងបានដោះសារការពារ ការបាញ់សាកល្បងកាជ្រួច របស់ខ្លួនថា ជាការហ្វឹកហាត់ដើម្បីការពារខ្លួន។
កូរ៉េខាងត្បូងបានហៅការបាញ់សាកល្បងនោះថា “ជាចេតនាបង្កជម្លោះ” ខណៈដែលក្រុងវ៉ាស៊ីនតោងបានជំរុញ ឲ្យក្រុងព្យុងយ៉ាងបញ្ឈប់ការ បាញ់សាកល្បងនោះជាបន្ទាន់ ដោយនិយាយថា ពួកគេកំពុងតែប្រថុយប្រឋានបង្កាត់ភ្លើងសង្គ្រាមនៅក្នុងតំបន់តានតឹង។
ការបាញ់សាកល្បង កាំជ្រួចកាលពីថ្ងៃអាទិត្យ ធ្វើឡើងនៅពីរថ្ងៃក្រោយ ពីស្នងការការពារជាតិកូរ៉េខាងជើងព្រមានថានឹងធ្វើសមយាត្រាគ្រាប់ បរិមាណូរបស់ខ្លួន។ ក្រុមអ្នកវិភាគថ្លែងថា ការព្រមាននេះបញ្ជាក់ឲ្យឃើញថា របបក្រុងព្យុងយ៉ាង កំពុងតែរៀបចំធ្វើការសាកល្បងគ្រាប់បែកបរមាណូ ទីបួនរបស់ខ្លួន៕

ប្រភព និង អត្ថបទ ដោយ : ណុល ដារ៉ា (VOD)