Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៨លើក (យប់ ០៦លើក), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។

ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ០៨លើក បានបង្កឲ្យខូចខាត យានយន្តសរុប ១៣គ្រឿង ក្នុងនោះម៉ូតូ ០៨គ្រឿង , រថយន្តធុនតូច ០៤គ្រឿង, រថយន្តធុនធំ ០១គ្រឿង ។ប្រភពខាងលើ ឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមក ពីល្បឿន ០៤លើក, មិនគោរពសិទ្ធិ ០១លើក, មិនប្រកាន់ស្តាំ ០២លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, បត់គ្រោះថ្នាក់ ០១លើក , ស្រវឹង ០លើក, កត្តាផ្សេងៗ ០១លើក និងអ្នករួមដំណើរ គ្រោះថ្នាក់មិនពាក់ មួកសុវត្ថិភាព ០៨នាក់ (យប់ ០៤នាក់) ។

ចំពោះរថយន្តដែលទទួល រងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤នេះ មានចំនួន ៣៣៥គ្រឿង គឺ រថយន្តទេសចរណ៍គ្រួសារ ៣១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១៣៩គ្រឿង , រថយន្តដឹកអ្នកដំណើរ ធុនធំ១២០គ្រឿង , រថយន្តដឹកទំនិញ ធុនតូច៤ ៥គ្រឿង និង រថយន្តដឹកទំនិញធុនធំ ១២០គ្រឿង។

រថយន្តទាំងអស់ខាងលើបាន បង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក១៣គ្រឿង, នៅស្នងការនគរបាលខេត្ត ៣៣៥គ្រឿង និងនៅនាយកដ្នាន សណ្តាប់ធ្នាប់២១គ្រឿង ។


ប្រភព ដោយ​​ : អគ្គស្នងការដ្ឋាននគរបាលេជាតិ

«
Next
Newer Post
»
Previous
Older Post