Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ថៃ យោង​តាម​កាសែត​ប៉ាង​កក​ប៉ុស្ត៍ ប៉ូលិស​បាន​និយាយថា បុរស​៣​នាក់ និង​ស្ត្រី​៣​នាក់​បាន​ស្លាប់ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​នៅពេល​​រថយន្ត​មួយ​បាំង​កន្លះ​មួយ​បាន​បុក​សសរស្ពាន​នៅ​ខេត្ត​ចុន ប៊ូ​រី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

វរសេនីយ៍​ប៉ូលិស លោក​ផន​ឆៃ ប៉ាក​ស៊ីរិ​ថា​ម អធិការ​ស្រុក​ស៊ី រ៉ា​ចារ​បស់​ខេត្ត បាន​និយាយថា​រថយន្ត​មួយ​បាំង​កន្លះ​បាន​បុក​សសរ​​ស្ពាន​នៅ​ម៉ោង​ប្រមាណ​៥​ព្រឹក​។​​មនុស្ស​៦​នាក់ រួម​មាន​អ្នក​បើក បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ និង​រថយន្ត​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​។​អ្នកដំណើរ​៤​នាក់​ត្រូវបាន​គ្រ​​វែង​ចេញពី​រថយន្ត និង​ធ្លាក់​លើ​ផ្លូវ ។​

​លោក​ផន​ឆៃ បាន​និយាយថា អ្នកដំណើរ​ទាំងអស់​ជា​កម្មករ​កម្ពុជា និង​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​។​ ​ប៉ូលិស​បាន​និយាយថា រថយន្ត​បាន​បើក​លឿន​និង​បាត់បង់​ម្ចាស់ការ ហើយ​ប៉ូលិស​សង្ស័យ​ថា​កម្មករ​កម្ពុជា​ត្រូវបាន​គេ​លួច​នាំ​ចូល​​ថៃ​និង​កំពុង​នាំ​ទៅកាន់​ខេត្ត​រ៉ា​យ៉ង​ទើប​រថយន្ត​បើក​លឿន​ដូច្នេះ​៕


ប្រភព និង អត្ថបទ ដោយ វិសាល (HRnews24)

«
Next
Newer Post
»
Previous
Older Post