Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

រាជធានីភ្នំពេញ៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៩លើក (យប់ ០៣លើក), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០៧នាក់(ស្រី ០២នាក់) , របួសធ្ងន់ ០៥នាក់ (ស្រី ០២នាក់) ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើក បានបង្កឲ្យខូចខាត យានយន្តសរុប ១៧គ្រឿង ក្នុងនោះម៉ូតូ ០៥គ្រឿង , រថយន្តធុនតូច ០៥គ្រឿង,រថយន្តធុនធំ ០៣គ្រឿង និង យានផ្សេងៗ ០៤គ្រឿង ។ ប្រភពខាងលើឲ្យ ដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមាន គ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៣លើក,មិនប្រកាន់ស្តាំ ០១លើក,ប្រជែងគ្រោះថ្នាក់ ០១លើក, បត់គ្រោះថ្នាក់ ០១លើក , ស្រវឹង ០២លើក, កត្តាផ្សេងៗ ០១លើក និងអ្នករួមដំណើរគ្រោះថ្នាក់ មិនពាក់ មួកសុវត្ថិភាព ០៥នាក់ (យប់ ០៣នាក់) ។

ចំពោះរថយន្តដែលទទួលរង ការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤នេះ មានចំនួន ៤០៨គ្រឿង គឺ រថយន្តទេសចរណ៍គ្រួសារ ៩៧គ្រឿង, រថយន្តដឹកអ្នកដំណើរ ធុនតូច ១០៧គ្រឿង , រថយន្តដឹកអ្នកដំណើរធុនធំ ០៥គ្រឿង , រថយន្តដឹកទំនិញធុនតូច ៦២គ្រឿង និង រថយន្តដឹកទំនិញធុនធំ ១៣៧គ្រឿង។

រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក១៨គ្រឿង, នៅស្នងការ នគរបាលខេត្ត ៣៨០គ្រឿង ។

 (រូបតំណាង)

ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post