កម្មវិធីឡូយ៩ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ចាប់ផ្តើមសម្ពោធភាពយន្ត អប់រំរបស់ខ្លួនរឿង “វិថីដែលយើងត្រូវដើរ” ដែលនឹងត្រូវចាក់ផ្សាយនៅ លើកញ្ចក់ទូរទស្សន៍ម៉ាយធីវី(MYTV) ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។
ខ្សែភាពយន្តនេះ ជាកម្មវិធីអប់រំរបស់ឡូយ៩ សម្រាប់រដូវកាលទី៣ ហើយនេះជារឿងលក្ខណៈអប់រំទី៦ ដែលក្រុមការងាររបស់ឡូយ៩ បានផលិត។
ក្នុងពិធីសម្ពោធខ្សែភាពយន្ត នៅសាលាសន្និសីទចតុមុខ អ្នកបើកកម្មវិធី ប្រកាសថា ភាពយន្តនេះ នឹងត្រូវចាក់ ផ្សាយលើកញ្ចក់ទូរទស្សន៍ MYTV ចាប់ពីថ្ងៃចន្ទ ទី២៤ខែមីនា វេលាម៉ោង៧ដល់៨យប់។
អ្នកនិពន្ធ និងជាផលិតករកម្មវិធីឡូយ៩ លោក ជ័យ សម្បត្តិ មានប្រសាសន៍ថា គោលបំណងនៃការផលិតរឿងនេះ ដោយសារតែចង់អប់រំឲ្យ ប្រជាពលរដ្ឋជាពិសេសយុវវ័យ ចេះពីរបៀបដោះស្រាយ ជម្លោះដោយសន្តិវិធី និងចៀសវាងនូវការប្រើហិង្សា ដោយព្យាយាមយល់ពីអ្នកដទៃ និងចៀសវាង នូវការរើសអើងជាដើម។

ឡូយ៩ គឺជាយុទ្ធនា ការផ្សព្វផ្សាយ ដែលមានកម្មវិធីកំសាន្ត និងបំផុសគំនិតតាមរយៈទូរទស្សន៍ វិទ្យុ និងអ៊ីនធើណេត ដែលយុវជនកម្ពុជាអាចចូលរួមបាន។កម្មវិធីឡូយ៩របស់អង្គការ BBC Media Action ត្រូវបានផ្តល់មូលនិធិដោយ UNDP និងប្រទេសស៊ុយអ៊ែត។
កន្លងទៅ កម្មវិធីឡូយ៩ បានផលិតស្នាដៃដែលជា រឿងល្ខោនមានលក្ខណៈអប់រំ ចំនួន៥រួចមកហើយ ដែលគ្រប់ស្នាដៃទាំងអស់ សុទ្ធតែត្រូវទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ជាពិសេស គឺយុវវ័យតែម្តង៕

ប្រភព ដោយ : VOD