តៃវ៉ាន់ ៖ ការសែតផ្លូវការចិន មួយបានចុះផ្សាយ កាលពីថ្ងៃទី ០២ សីហា ឆ្នាំ២០១៣ កន្លងទៅនេះបានអោយដឹងថា ក្រុម Hey Girl ដែលមានសមាជិកពីរ នាក់គឺនាង Apple និងនាង Yao Yao បានបង្ហោះរូបថតស្រាតរបស់ ពួកគេដែលថតរួមគ្នា ដើម្បីទាញយកប្រជាប្រិយភាព ពីសំណាក់ប្រិយមិត្តទាំងនៅ ក្នុងស្រុកក៏ដូច ជារស់នៅក្រៅស្រុកផងដែរ។ រូបថតស្រើបស្រាលទាំងនោះ ត្រូវបានថតនៅចំកន្លែងពិសេសៗដូចជា នៅលើគ្រែ នៅក្នុងអាងងូតទឹក និងនៅក្នុងបន្ទប់គេងជាដើម។
ជុំវិញរឿងរ៉ាវខាងលើនេះ គេនៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា អ្នកទាំងពីរកំពុងតែចង់ បានអ្វីអោយប្រាកដនោះ ប៉ុន្តែបើតាមមតិខ្លះលើកឡើងថា ការដែលហ៊ានថតបែបនេះ គ្មានអ្វីពីការចង់បានការចាប់អារម្មណ៍ពីទស្សនិកជននោះទេ។
គួររម្លឹកផងដែរថា ចំពោះការថតស្រាត នេះបានធ្វើអោយនាង Apple មានការខ្មាសអៀន ជាខ្លាំង ពោលនាងមិនចង់ថតនោះទេ។ ផ្ទុយមកវិញនាង Yao Yao សប្បាយរីករាយខ្លាំងណាស់ព្រោះបានបង្ហាញពីភាពសិចស៊ីរបស់ខ្លួនទៅកាន់ពិភពលោកទាំងមូល៕
ប្រភព ដោយ : HRnews24



