Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott(រូបថតដោយAFP)
នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott នៅ​ថ្ងៃ​អាទិត្យ​នេះ បង្ហាញ​ពី​ការកើនឡើង​នៃ​សេចក្តីសង្ឃឹម​ក្នុង​ការ ស្វែងរក​យន្តហោះ​ម៉ាឡេស៊ី MH370  ដែល​បាត់​អស់​រយៈ ពេល​១៥​ថ្ងៃ​មក​ហើយ​។​

​ការប្រកាស​បែប​នេះ បន្ទាប់​ពី​ផ្កាយរណប​អូស្ត្រាលី បាន​ថត​ឃើញ​បំណែក​ចំនួន​ពីរ នៅ​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​។ អូស្ត្រាលី អាមេរិក ជប៉ុន និង​ចិន កំពុងតែ​ស្វះស្វែង​ក្នុង​ការ ជួយ​រក​យន្តហោះ​។​

​សារព័ត៌មាន ​Channel News Asia រាយការណ៍​ដោយ​ដកស្រង់ ​សម្តី​របស់​លោក Tony Abbott ថា វា​ហាក់ដូចជា​លឿន​ បន្តិច​ក្នុង​ការកំណត់ ប៉ុន្តែ​វា​ច្បាស់​ណាស់​ទៅ​ហើយ ដែល​ឥឡូវនេះ មាន​តំរុយ​មួយចំនួន ដែល​ទុកចិត្ត​យ៉ាងខ្លាំង ហើយ​សេចក្តីសង្ឃឹម នឹងមាន​។​ លោក​បន្តថា​៖« យើង ប្រហែល​ជា​នៅលើ​ផ្លូវ​ក្នុងការ​ ស្វែង​អ្វី​ដែល​កើតឡើង​ទៅ ​លើ​យន្តហោះ​»​។​

​ការលើកឡើង ​របស់​នា​យក​រដ្ឋមន្ត្រី​អូស្ត្រាលី បន្ទាប់ពី​អាជ្ញាធរ​សុវត្ថិភាព​ ផ្លូវ​សមុទ្រ​របស់​អូស្ត្រាលី ប្រកាសថាការ ព្យាយាមបន្ថែម នឹង​កើតមានឡើង ថា​តើ​បំណែក​ដែល​ថត​ឃើញ​នោះ ទាក់ទង​នឹង​យន្តហោះ​MH370​ឬ​យ៉ាងណា​។​

​កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​ចិន បាន​ផ្សព្វផ្សាយ​នូវ​រូបភាព​ ពី​ផ្កាយរណប​របស់ខ្លួន ដែល​ថត​បាន​បំណែក​ប្រវែង​ជាង​២០​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ សង្ស័យថា​ជា​យន្តហោះ​ម៉ាឡេស៊ី​MH370 ដែល​បាន​បាត់​អស់​រយៈពេល​ ជាង​២​សប្តាហ៍​មក​ហើយ​។​រូបភាព​ដែល​ប្រទេស​ចិន​បង្ហាញ​នោះ ត្រូវ​បាន​ថត​ដោយ​ផ្កាយរណប​កាល ពី​រសៀល​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ហើយ​បំណែក​នេះ អណ្តែត​ប្រហែលជា​១២០​គីឡូម៉ែត្រ នៅ​ភាគ​និរតី​ពី​ កន្លែង​ដែល​អូស្ត្រាលី រកឃើញ​បំណែក​មួយ​ដែរ ដែល​សង្ស័យ​ថា​ជា​យន្តហោះ​ដែល​បាត់​។​

អ្នកជំនាញ និយាយថា បើទោះបី​បំណែក​នៅ​សមុទ្រ​ឥណ្ឌា ដែល​ត្រូវបាន​ថត​ដោយ​ផ្កាយរណប​របស់​អូស្ត្រាលី ជា​បំណែក​របស់​យន្តហោះ​MH370 ដំណើរការ​ស្វែងរក​យន្តហោះ ជា​កិច្ចការ​លំបាក​មួយ ដែល​អាច​ត្រូវការ​ពេល​រាប់​ខែ ដោយសារ​តែ​ផ្លូវ​ឆ្ងាយ និង​ត្រូវការ​ឧបករណ៍​ពិសេស​។​

បំណែកដែលផ្កាយរណបចិនថតបាន និងសង្ស័យថាជាយន្តហោះMH370

​តំបន់​ក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ដែល​សង្ស័យ​ជា​កន្លែង​បំណែក ​យន្តហោះ​របស់​ម៉ាឡេស៊ី​អណ្តែត ស្ថិតនៅ​ចម្ងាយ​ជិត​៦​ ពាន់​គីឡូម៉ែត្រ ដែល​ត្រូវការ​ពេល​ វែង​ដើម្បី​ទៅដល់​។​សារព័ត៌មាន​Wall Street Journal ចុះ​ផ្សាយ​ដោយ​ដកស្រង់​សម្តី​អ្នកជំនាញ​ថា វា​ត្រូវការ​ពេល​ ប្រហែលជា​២០​ម៉ោង សម្រាប់​ការធ្វើ​ដំណើរ​ទៅវិញទៅមក ហើយ​វា​ត្រូវការ​ការចាក់​សាំង​នៅតាម​ផ្លូវ​។ អ្នកជំនាញ លោក  David G. Gallo ប្រធាន​គម្រោង​ពិសេស​នៃ​វិទ្យាស្ថាន​សិក្សា​លើ​បញ្ហា​សមុទ្រ Woods Hole មានប្រសាសន៍ថា បើទោះបី បំណែក​នៅ​សមុទ្រ​ឥណ្ឌា ដែល​សង្ស័យ​ថា​ជា​យន្តហោះ​ម៉ាឡេស៊ី ក្លាយជា​ការពិត ការស្វែងរក​បំណែក​នោះ អាច​នឹង​ត្រូវការ​ពេល​រាប់​ខែ​។ លោក​បន្តថា ប្រសិន​បើ​គ្រាន់តែ​ប្រើ​នាវា ចំបាំង​ក្រោម​ទឹក​ទៅ​តំបន់​នោះ វា​ត្រូវការ​ពេល​មួយ​ខែ និង​នៅពេល​ទៅដល់ វា​អាច​ត្រូវការ​ពេល​ពី​មួយ​ខែ​ ទៅ​ប្រាំមួយ​ខែ មុនពេល​ដែល​ពួកគេ​អាច​ ស្វែងរក​យន្តហោះ ដែល​បាត់​នោះ​៕

ប្រភព ដោយ : VOD

«
Next
Newer Post
»
Previous
Older Post