មន្ត្រីពន្ធនាគារ អះអាងថា ប្រធានសមាគមន៍ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ លោក វន់ ពៅ នឹងត្រូវបញ្ជូនមកសវនាការ នៅសាលាឧទ្ធរណ៍នៅថ្ងៃចន្ទស្អែកនេះ ដើម្បីបំភ្លឺលើបណ្តឹងទាស់សុំនៅក្រៅឃុំ។
ប្រធានពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម លោក គា សុវណ្ណ ឲ្យ VOD ដឹងកាលពីរសៀលថ្ងៃទី២២ ខែមីនាថា លោកបានទទួល ដីកាពីតុលាការហើយ ដើម្បីបញ្ជូនលោក វន់ ពៅ មកភ្នំពេញនាថ្ងៃទី២៤ ខែមីនាស្អែកនេះ ដើម្បីចូលរួមសវនាការ លើបណ្តឹងសុំនៅក្រៅឃុំ។
លោក គា សុវណ្ណ បន្តថា មន្ត្រីពន្ធនាគារកំពុងរកមធ្យោបាយ ដើម្បីបញ្ជូនលោ វន់ ពៅ មក។ ប៉ុន្តែលោកមិនបញ្ជាក់ពេលវេលាទេ។
មេធាវីនៅសហភាពការងារកម្ពុជា លោក គឹម សុជាតិ ដែលការពារក្តី លោក វន់ ពៅ បង្ហើបឲ្យដឹងនៅថ្ងៃអាទិត្យទី២៣ ខែមីនានេះថា កូនក្តីលោក នឹងត្រូវបញ្ជូនចេញពីពន្ធនាគារត្រពាំងផ្លុង ពេលព្រឹក ដើម្បីមកចូលរួម សវនាការនៅសាលាឧទ្ធរណ៍ នៅម៉ៅង២រសៀលថ្ងៃចន្ទស្អែកនេះ។
លោក វន់ ពៅ ត្រូវបានសមត្ថកិច្ចចាប់ ខ្លួននៅមុខរោងចក្រយ៉ាក់ជីង រាជធានីភ្នំពេញ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នៅពេលលោកឃ្លាំមើលកម្មករ តវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ ហើយបច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ចោទប្រកាន់ពីបទប្រហិង្សាដោយចេតនា និងចេតនាបំផ្លាញទ្រព្យសម្បត្តិសាធារណៈដោយចេតនា មានស្ថានទម្ងន់ទោស។
ប៉ុន្តែសម្រាប់សង្គមស៊ីវិល ដែលតាមដានករណីនេះ ហៅការចាប់ខ្លួន លោក វន់ ពៅ ថាមានចរិតនយោបាយ ដើម្បីបំបាក់ស្មារតីសេរីភាពបញ្ចេញមតិ នឹងអំពាវឲ្យដោះលែង ដើម្បីធានាពីអព្យាក្រឹតភាពរបស់តុលាការ៕

ប្រភព ដោយ : VOD