រាជធានីភ្នំពេញ៖ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៦លើក (ថ្ងៃ), មានមនុស្សស្លាប់ ម្នាក់ និង មានមនុស្ស រងរបួសស្រាល ០៣នាក់(ប្រុស) , របួសធ្ងន់ ០៧នាក់ (ស្រី ០២នាក់) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៦លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១១គ្រឿង ក្នុងនោះម៉ូតូ ០៧គ្រឿង , រថយន្តធុនតូច ០២គ្រឿង,រថយន្តធុនធំ ០២គ្រឿង និង ថ្មើរជើង ម្នាក់ ។ ប្រភពខាងលើឲ្យ ដឹងបន្តទៀត ថាមូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៣លើក,មិនគោរពសិទ្ធិ ០១លើក,មិនប្រកាន់ស្តាំ ០១លើក,ប្រជែង គ្រោះថ្នាក់ ០១លើក, និងអ្នករួមដំណើរគ្រោះថ្នាក់ មិនពាក់ មួកសុវត្ថិភាព ១១នាក់ (ថ្ងៃ) ។
ចំពោះរថយន្តដែលទទួល រងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤នេះ មានចំនួន ៦៣១គ្រឿង គឺ រថយន្តទេសចរណ៍គ្រួសារ ៥៩គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៨៥គ្រឿង , រថយន្តដឹកអ្នកដំណើរធុនធំ ១៥គ្រឿង , រថយន្តដឹកទំនិញធុនតូច ៥៨គ្រឿង និង រថយន្តដឹកទំនិញធុនធំ ២១៤គ្រឿង។
រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក២៤៤គ្រឿង, នៅស្នងការនគរបាលខេត្ត ៣៨៧គ្រឿង ។
(រូបតំណាង)
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ


