Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

អ្នកស្រី Marie Harf អាមេរិក​ពុំទាន់​អាច​បញ្ជាក់​ពី​ពត៌មាន MH370 បាន​ធ្លាក់​ក្នុង​សមុទ្រ

អាមេរិក ៖ យោង​តាម​សារពត៌មាន​បរទេស​មួយ​បាន​ចុះ​ផ្សាយ​កាល​ពី​រសៀល​ថ្ងៃ​ទី ២៥ មិនា ឆ្នាំ២០១៤ កន្លង​ទៅ​នេះ បាន​អោយ​ដឹង​ថា ក្រសួង​ការ​បរទេស​​​អា​មេ​រិ​ក ពុំ​ទាន់​​ទទួល​ស្គាល់​អំពី​ការ​រក​ឃើញ​នៃ​យន្ត​ហោះ​ដែល​បាន​បាត់​ខ្លួន​នោះ​ទេ ពោលគ្មាន​​​ភស្តុតាង​​ឯក​រាជ្យ​​ណាមួយ សម្រាប់ធ្វើ​ការអះអាងអំពី ការ​រក​ឃើញ​នូវ​យន្ត​ហោះ​នោះ​ឡើយ។ ​​ប៉ុន្តែ​ប្រទេស​នេះ​ក៏​មិន​បាន​ច្រាន​ចោល​ទាំង​ស្រុង​នោះ​ដែរ នេះ​បើ​តាម​ការ​ អះ​អាង​របស់​មន្ត្រី​នាំ​ពាក្យ​ម្នាក់។

ក្នុង​សន្និសីទកាសែត​មួយ​រៀបចំឡើង​ជា​ច្រើន​​ម៉ោង ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី Najib Razak ប្រកាសថា យន្តហោះ MH370 បាន​ធ្លាក់ចុះ​សមុទ្រ ហើយ​ពុំមាន​នរណាម្នាក់​នៅរស់​ទេ។ ក្រោយ​ពី​បាន​លឺ​ដូច​នេះ ​អ្នកនាំពាក្យ​ក្រសួង​ការបទេស​អាមេរិក អ្នកស្រី Marie Harf ប្រកាសថាៈ "​ខ្ញុំ​ពុំទាន់​ឃើញ​មាន​ភស្តុតាង​ជាក់​លាក់​ណា​មួយ​​ពី​ពត៌មាន​នេះ​ទេ" ។ លោក​ស្រី បាន​បន្ថែម​ថា "​ខ្ញុំ​គ្មាន​មូលហេតុ​អ្វី​ដើម្បីបដិសេធ​​លើ​សេចក្តីប្រកាស​នេះទេ ប៉ុន្តែគ្រាន់តែ​យើងខ្ញុំ​ពុំទាន់​ទទួលបាន​នូវ​ពត៌មានច្បាស់​លាស់​មួយ​តែ​ប៉ុណ្ណោះ "។ អ្នក​ស្រី​បន្ត​ថា ពេល​នេះ​ក្រុង​វ៉ាស៊ីនតោន​កំពុងធ្វើ​កិច្ច​​សហប្រតិបត្តិការ ​យ៉ាង​ជិតស្និទ្ធ ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​ស៊ើបអង្កេត​ករណី​យន្តហោះ MH370 ដែល​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង នេះ។​​

គួររម្លឹក​ជូន​ផង​ដែរ​ថា​នៅ​យប់​ថ្ងៃ​ច័ន្ទ​ ម្សិល​មិញ​នេះនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បានប្រកាសថា MH370 បាន​ធ្លាក់​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា លើ​តំបន់​សមុទ្រ​ភាគ​ខាងលិច​ទីក្រុង Perth របស់​អូស្ត្រាលី ពុំ​មាន​នរណា​ម្នាក់​នៅ​រស់​រាន​មាន​ជីវិត​នោះ​ទេ។ យ៉ាង​ណា​មិញ មកទល់ពេលនេះ ពុំទាន់​មាន​កងកម្លាំង​ស្វែងរក​របស់​ប្រទេស​ណាមួយ ស្រង់​បាន​បំណែក​មួយ​ណា​សោះ របស់​ជើងហោះហើរ MH370 ក្នុង​តំបន់​សមុទ្រ ដែល​គេ​រុករក និង​ទោះបីជា​ផ្កាយរណប និង​យន្តហោះ របស់​បណ្តា​ប្រទេស បាន​សម្លឹង​ឃើញ និង​ថតរូប​ពី​វត្ថុ បាន​វត្ថុ​​ចម្លែកគួរ​អោយ​ចាប់​អារម្មណ៍​ ជាច្រើន​នៅ​ទីនោះ​ក្តី ។​​

លោក​ស្រី​បន្ថែម​ដូច្នេះ​ថា វា​ហាក់ដូចជា​ការប្រញាប់​ប្រញាល់​ប្រកាស​ពេក​ហើយ ចំពោះ​ដំណឹង​នេះ! ហេតុនេះ ពុំមាន​អ្វីត្រូវ​សង្ស័យ​ទៀត​​ទេ ដែល​សាច់ញាតិ​របស់​ជនរងគ្រោះ កំពុង​ប្រមូលផ្តុំ​នៅ​សណ្ឋាគារ​មួយ នាទី​ក្រុង​ប៉េកាំង បាន​ស្រែ​ករក ​ភស្តុតាងនោះ​! ព្រមទាំង​ចោទប្រកាន់ថា រដ្ឋាភិបាល និង​ កងទ័ព​ម៉ាឡេស៊ី ជា​ឃាតករ​ពិតប្រាកដ និង​បន្ត​ទាមទារ​ឲ្យ​ម៉ាឡេស៊ី ទទួលខុសត្រូវ​បន្ត ក្នុងការ​រុករក “​ភស្តុតាង​” ពិតៗ ។​​

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ស្ថាប័ន​សុវត្ថិភាព​នាវាចរណ៍​អូស្ត្រាលី (AMSA)  ចំពោះ​យុទ្ធនាការ​រុករ​ក​ថ្ងៃទី​២៥ មីនា នេះត្រូវ​ផ្អាក​បណ្តោះអាសន្ន ដោយសារ​អាកាសធាតុ​អាក្រក់ ហើយ​រលក​ធំៗ​ពេក (​កន្លែង​ខ្លះ​ដល់​ទៅ ៤ ម៉ែត្រ​, ខ្យល់​ល្បឿន ៨០ គីឡូម៉ែត្រ​/​ម៉ោង ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី កា​រុករកមិន​ត្រូវ​បាន​បោះ​បង់​ចោល​នោះ​ទេ ពោលនៅពេលដែល​អាកាសធាតុ​ល្អ​ប្រសើរឡើង​វិញ​​ គឺ​ចាប់​ផ្តើម​រុក​រកជា​ថ្មី​ម្តង​​ទៀត​ហើយ៕​

 កម្លាំង​រុក​រក​នៅ​តែ​បន្ត​បេសកកម្ម

«
Next
Newer Post
»
Previous
Older Post