គណៈប្រតិភូនៃ សមាជិកសភាសហភាពអឺរ៉ុប សម្រាប់កិច្ចការ ទំនាក់ទំនងជាមួយ បណ្តាល ប្រទេស នៃតំបន់អាស៊ីអាគ្នេយ៍ និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចំនួន៧រូប ដឹកនាំដោយលោក Werner Gangen បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥មីនានេះ។ អំឡុងពេលស្នាក់នៅកម្ពុជា គណៈប្រតិភូសភាសហភាពអឺរ៉ុប នឹងជួបជាមួយថ្នាក់ដឹកនាំរដ្ឋសភា ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ជំនួយ និងបញ្ហាបោះឆ្នោតនៅកម្ពុជា ជាប្រធានបទសំខាន់ សម្រាប់ដំណើរទស្សនកិច្ចរបស់សមាជិកសភាសហភាពអឺរ៉ុប។
គណៈប្រតិភូសភាសហភាពអឺរ៉ុបទាំង ៧ រូប បានមកដល់ភ្នំពេញ នៅល្ងាចថ្ងៃទី២៥មីនានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល ៤ ថ្ងៃ។
សេចក្តីប្រកាសរបស់រដ្ឋសភាកម្ពុជា បង្ហាញថា គណៈប្រតិភូសភាអឺរ៉ុប នឹងធ្វើការសិក្សាលើការងារទំនាក់ទំនងរវាងសភាសហគមន៍អឺរ៉ុប និងកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងធ្វើការសិក្សាស្រាវជ្រាវលើគម្រោងអភិវឌ្ឍន៍ទាំងឡាយ ដែលទ្រទ្រង់ថវិកាដោយសហគមន៍អឺរ៉ុប ដូចជា សាលាក្តីខ្មែរក្រហម ការរៀបចំការបោះឆ្នោតសកល ដំណោះស្រាយដីធ្លី ការជំរុញការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ។
សមាជិកសភាអឺរ៉ុប ក៏នឹងស្វែងយល់ពីផលប៉ះពាល់ទាំងឡាយ ដែលកើតចេញពីគម្រោងអភិវឌ្ឍន៍ផលិតទំនិញផ្សេងៗ ដើម្បីយកទៅលក់នៅលើទីផ្សារ នៃប្រទេស ដែលជាសមាជិកសហគមន៍អឺរ៉ុប ព្រមទាំងផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ទៅលើប្រជាពលរដ្ឋ ក្នុងសហគមន៍។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាស។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែមីនា ក៏បានលើកឡើងថា ក្នុងពេលស្នាក់នៅកម្ពុជា គណៈប្រតិភូសភាអឺរ៉ុប នឹងជួបសវនាការ និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំសំខាន់ៗ មានជាអាទិ៍៖ ជួបលោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភា ជួបលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជួបលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
ក្រៅពីនោះ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៦មីនា គណៈប្រតិភូសមាជិកសភាអឺរ៉ុប ក៏គ្រោងជួបពិភាក្សាការងារជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក សាយ ឈុំ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
លោកស្រី មូរ សុខហួរ ប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសមរង្ស៊ី ក៏នឹងជួបជាមួយគណៈប្រតិភូសភាសហភាពអឺរ៉ុប នៅម៉ោង ២ និង ៣០ នាទី រសៀលថ្ងៃទី២៦មីនា។ តាមលោកស្រី មូរសុខហួរ គណបក្សសង្គ្រោះជាតិ នឹងលើកឡើងពីបញ្ហាបោះឆ្នោតនៅកម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភាអឺរ៉ុប។
កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣មីនា គណៈកម្មការចម្រុះ កម្ពុជា និងសហភាពអឺរ៉ុប បានជួបប្រជុំ លើកទី៨ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដែលជាទីស្នាក់ការធំ របស់សហភាពអឺរ៉ុប។ ប៉ុន្តែកិច្ចប្រជុំកាលណោះ សហភាពអឺរ៉ុប មិនទាន់សម្រេចនៅឡើយទេ ជុំវិញបញ្ហាជំនួយរបស់សហភាពអឺរ៉ុប សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០។
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងជាតំណាងកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយតំណាងសហភាពអឺរ៉ុប បានបញ្ជាក់ថា តំណាងគណៈប្រតិភូសហភាពអឺរ៉ុប ដែលមាន ២៨ ប្រទេស ត្រូវធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា នាថ្ងៃទី២៥មីនានេះ ដើម្បីពិភាក្សាបន្តជាមួយនឹងមន្ត្រីជាន់ខ្ពស់កម្ពុជា អំពីបញ្ហាជំនួយអភិវឌ្ឍន៍រយៈពេល ៧ ឆ្នាំនោះ៕

ប្រភព ដោយ : RFI