Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ខេត្តបន្ទាយមានជ័យ៖ លោកយាយដែល មាន អាយុរហូតដល់១០៧ឆ្នាំ បច្ចុប្បន្នរស់នៅជា មួយចៅស្រីម្នាក់ចំណែក កូនៗបានចំនួន ៧នាក់ ស្លាប់បាត់បង់ជីវិត អស់បានទទួល អំណោយពី​សប្បរសជន នៅក្រៅ ប្រទេសហើយ ត្រូវបាន​លោក ណុប រក្សា មន្ត្រីនគរបាល​​​ ខេត្ត បន្ទាយមាន​​ជ័យ និង ជាអ្នកយកព័ត៌ កោះសន្តិភាពខេត្តបន្ទាយមានជ័យ នាំយកអំណោយទាំង នោះយកទៅប្រគល់ ជូនលោកយាយ ដល់គេហ ដ្ឋានផ្ទាល់នៅព្រឹកថ្ងៃ ទី០៦ ខែមិនា ឆ្នាំ២០១៤ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងការនាំយកអំណោយ ទៅប្រគល់ជូនលោកយាយ នេះដែក៏មានលោកតា លោកយាយអ្នកជិតខាង បានចូលរួមផងដែរ។ លោកយាយមាន ឈ្មោះ ស្រី លីម អាយុ១០៧ សព្វថ្ងៃ លោកយាយបានរស់ នៅជាមួយចៅក្រមុំ ម្នាក់នៅភូមិខាងលើ ចំណែកកូនចៅរបស់ លោកយាយបានស្លាប់ ចោលលោកយាយអស់ នាសម័យប៉ុលពត ចំនួន៦នាក់និង នៅម្នាក់មិន ដែលឃើញ មកមើលម្តាយនោះទេ មិនដឹងជាស្លាប់ឬ រស់ដែរនេះបើ តាមការឲ្យដឹ ពីចាស់ទុំអ្នក ជិតខាង។

តាមការឲ្យ ដឹងពីចៅ ស្រីរបស់លោកយាយ ឈ្មោះ ឡែង ផល អាយុ២៥ឆ្មាំ និយាយថា៖នាង រស់នៅជាមួយលោក យាយតាំងពីតូចៗ មកម្លេះ។ កាលលោកយាយមៅ ដើរធ្វើការបាន គាត់ដើរ ស៊ីឈ្មួល ដកស្ទូងនិងច្រូតស្រូវ ឬក៏ដើរកោសខ្សល់ ឲ្យអ្នកក្នុងភូមិ នេះដែរ។ សព្វថ្ងៃនាង ក៏ដើរ ស៊ីឈ្នួលគេអ្នក ភូមិនេះដែរដូចជាកាប់ ដំឡូងមីហាលដកដំឡូងមី នៅរដូវធ្វើស្រែ នាងដើរដកស្ទូង និងច្រូតស្រូវឲ្យគេ គ្រាន់បានកម្រៃមក យកមកចិញ្ចឹមលោកយាយ ម្យ៉ាងវិញទៀតនាង មិនសូវហ៊ាន ដើរទៅឯណាឆ្ងាយនោះទេ ព្រោះគ្មានអ្នកណានៅ មើលគាត់បំរើគាត់់។លោក ណុប រក្សា តំណាង ឲ្យម្ចាស់អំណោយ បាននិយាយប្រាប់លោកយាយ ក៏ដូចជាលោកតា លោកយាយដែលបាន ចូលរួមនោះថា៖អំណោយ ដែលលោកយកមក ប្រគល់ជូនលោកយាយ ស្រី លីម នេះពេលជា អំណោយ របស់លោក ចន នីម៉ម អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅរដ្ឋចរចា សហរដ្ឋអាមេរិកជា ទឹកប្រាក់ចំនួន៥០ដុល្លា។

លោកយាយ ស្រី លីម មានទឹកចិត្តសប្បាយរីករាយ ណាស់លោកយាយបាន ជូនពរលោក ចន នីម៉ម និងក្រុមគ្រួសារសូម ជួបនូវសេចក្តី សុខ ចំរើន រកស៊ីមានបាន និងគ្រួសារមានសុភមង្គល។ ពេលនោះដែរលោកយាយ បានសំណូមពរដល់សប្បុរស ជនទាំងក្នុងនិង ក្រៅប្រទេសមេត្តាដាក់ ទានដល់លោកយាយ នៅជីវិតចុងក្រោយរបស់ លោកយាយចង់ហូបឆ្ងាញ់ និងមានផ្ទះនៅឲ្យ បានសមរម្យផ្ទះសព្វថ្ងៃនេះ ត្រេតស្ទើរតែរលំដួល នៅខែភ្លៀងដេកមិន បានដោយស័ង្កីលេចធ្លុះ ធ្លាយ៕

ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post