Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6


ភ្នំពេញ ៖ ប្រភពព័ត៌មានពីមន្ត្រីតុលាការកំពូល បានឲ្យដឹងថាវេជ្ជបណ្ឌិតម្នាក់ ជាម្ចាស់គ្លីនិក ឈ្មោះ សែន ពិដោរ នៅខេត្ត ស្ទឹងត្រែង ត្រូវបាន តុលាការកំពូល កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៤ កន្លង ទៅសម្រេចតម្កល់សាលដីកា សាលាឧទ្ឋរណ៍ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសជន ជាប់ចោទ ដាក់ពន្ឋនាគារ៥ឆ្នាំពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់ ។

វេជ្ជបណ្ឌិតរូបនេះឈ្មោះ ឡុង ពិដោរ អាយុ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងថ្នាំ ញៀនក្រសួងមហាផ្ទៃឃាត់ខ្លួន ជាក់ស្តែង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចផ្ទះលេខ ២៣៤ ផ្លូវ២៩៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ដោយរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន មួយកញ្ចប់ ទូរស័ព្ទដៃ២គ្រឿង អាវុធខ្លីK54 ១ដើមបង់ និងគ្រាប់០៨គ្រាប់។


ក្រោយការស៊ើបអង្កេត សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ បានផ្តន្ទាទោសឈ្មោះ ឡុង ពិដោរ ដាក់ពន្ឋនាគារ៥ឆ្នាំ៦ខែ ពីបទជួញដូរគ្រឿងញៀន ។ ប៉ុន្តែការ សម្រេចនេះត្រូវបានជនជាប់ចោទប្តឹងឧទ្ឋរណ៍ ។ ក្រោយមកសាលាឧទ្ឋរណ៍បានតម្កល់សាលក្រម នេះ ទុកជាបានការ គ្រាន់តែកែប្រែពីដាក់ពន្ឋនាគារ៥ឆ្នាំ៦ខែ មកត្រឹម៥ឆ្នាំ វិញ ។ សាលដីកាសាលា ឧទ្ឋរណ៍ ត្រូវបានជនជាប់ចោទប្តឹងសាទុក្ខមកតុលាការកំពូលបន្តទៀត ។

ក្នុងសវនាការតុលាការកំពូល ឈ្មោះ ឡុង ពិដោរ បានបដិសេធថាខ្លួនពុំបានប្រព្រឹត្តដូចការចោទ​ប្រកាន់នោះទេ ពោលគឺគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាននោះ គឺជាបញ្ជើរបស់មនុស្ស ស្គាល់គ្នាម្នាក់ ហើយខ្លួនក៏មិនដឹងថាជាគ្រឿងញៀនដែរ ។ ជនជាប់ចោទបានសំណូមពរ​ឲ្យ​តុលាការ លើកលែងការចោទប្រកាន់ ។

ទោះបីយ៉ាងណាក្រោយការសួរដេញដោល តុលាការកំពូល បានតម្កល់ទោស៥ឆ្នាំ លើជន​ជាប់ចោទ ទុកជាបានការដដែល ៕


ប្រភព និង អត្ថបទ ដោយ​ អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post