អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី បានបញ្ចូន យន្តហោះមួយគ្រឿង ទៅប្រមូល យក បំណែក យន្តហោះ ដែល សង្ស័យថាជារបស់យន្តហោះ MH370 Boing 777 បន្ទាប់ពី ផ្កាយរណបរបស់ប្រទេសចិន ចាប់បានរូបភាព បំណែក នេះ កាលពីថ្ងៃពុធ ម្សិលមិញ។លោករដ្ឋមន្ត្រី ក្រសួងការពារជាតិម៉ាឡេស៊ី Hishammuddin Hussein ដែលស្រង់ សម្ដីដោយ បណ្ដាញ ផ្សាយព័ត៌មាន ប្រទេសសិង្ហបូរី Channel News Asia មាន ប្រសាសថា យន្តហោះ Bombardier ត្រូវបាន បញ្ជូនទៅកាន់តំបន់នោះហើយ នៅថ្ងៃនេះ ដើម្បីស្រាវជ្រាវ និង ប្រមូលយកបំណែក យន្តនោះ មកធ្វើការវិភាគ ថាតើជា របស់យន្តហោះ MH370 Boing 777 ឬដូចម្ដេច។ លោក បញ្ជាក់ថា បេសកម្មនេះ ធ្វើឡើង ទៅតាម ការផ្ដល់រូបភាព របស់ផ្កាយរណបរបស់ចិន ដែលបាន បង្កាញការពីថ្ងៃពុធ ម្សិលមិញ។
តាមរូបភាព ផ្កាយ រណប នោះ គឺមាន បំណែក យន្តហោះ ចំនួន 3ផ្ទាំង ដែលអណ្ដែតលើ ផ្ទៃទឹក សមុទ្រ ចិនភាគខាងត្បូង ហើយវាស្ថិតនៅជាប់ផ្ទៃទឹកសមុទ្រ ប្រទេសវៀតណាម។
ប៉ុន្តែបើតាមរូបភាពផែនទី របស់ Channel News Asia គឺ បំណែក យន្តហោះ នោះ បានឃើញនៅឯ នាយ កោះត្រល់ ជាភាសាខែ្មរ ហើយភាសាវៀតណាថា កោះ ភូកុក ជាផ្នែកមួយជាប់ឈូងសមុទ្រ ថៃ បន្តិច និង សមុទ្រវៀតណាមបន្តិច។
យន្តហោះ ម៉ាឡេស៊ី MH370 Boeing 777 បានចេញពី ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅពេលព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា ដោយផ្ទុកអ្នកដំណើរ ២៣៩នាក់ ហើយសំដៅ ទៅក្រុងប៉េកាំង។ វាបានបាត់ចេញពី រាដា ភ្លាមក្នុងរយៈពេលមួយម៉ោង ដែលសង្ស័យថា បាត់នៅ សមុទ្រចិនភាគខាងត្បូង៕
ប្រភព និង អត្ថបទ ដោយ នួន បូរិន (VOD)

