រាជធានីភ្នំពេញ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១១លើក (យប់ ០៥លើក), មានមនុស្សស្លាប់ ០៦នាក់ (ប្រុស) និង មានមនុស្ស របួសធ្ងន់ ១៣នាក់(ស្រី ០២នាក់) និង របួសស្រាល ០៩នាក់ (ស្រី ០៨នាក់ ) ។
ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ១១លើក បានបង្កឲ្យខូចខាត យានយន្តសរុប ១៤គ្រឿង ក្នុងនោះម៉ូតូ ១០គ្រឿង , រថយន្តធុនតូច ០៣គ្រឿង និងយានផ្សេងៗ ០១គ្រឿង ។ ប្រភពខាងលើឲ្យ ដឹងបន្តទៀត ថាមូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៥លើក, ប្រជែងគ្រោះថ្នាក់ ០២ លើក, បត់គ្រោះថ្នាក់ ០២លើក, ស្រវឹង ០២លើក, ក្នុងនោះជិះម៉ូតូ គ្រោះថ្នាក់មិនពាក់មួក ១៩នាក់ (យប់ ០៨នាក់)។
ចំពោះ រថយន្តដែលទទួលរង ការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤នេះ មានចំនួន ៤៧៥គ្រឿង គឺ រថយន្តទេសចរណ៍គ្រួសារ ៦១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១៨០គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០៤គ្រឿង, រថយន្តដឹកទំនិញធុនតូច ៨០គ្រឿង និងរថយន្តដឹកទំនិញធុនធំ ១៥០គ្រឿង ។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់នៅ អធិការដ្ឋាននគរបាលស្រុក ៤០គ្រឿង ,នៅស្នងការដ្ឋាននគរបាល ខេត្ត ៤៦៦គ្រឿង និងនៅនាយកដ្ឋាន សណ្ដាប់ធ្នាប់ ៣៤គ្រឿង ៕
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ


