សាលាក្តីខ្មែរក្រហម នៅថ្ងៃពុធនេះ បង្ហាញគម្រោងថវិកាសម្រាប់ឆ្នាំ ២០១៤-២០១៥ របស់ភាគីជាតិ និងអន្តរជាតិ ដោយក្នុងឆ្នាំ២០១៤នេះ សាលាក្តី ត្រូវការទឹកប្រាក់ ៣១,៦លានដុល្លារ សម្រាប់ដំណើរការ។
គេហទំព័ររបស់សាលាក្តីខ្មែរក្រហម បង្ហាញថា គម្រោងថវិកាសម្រាប់ឆ្នាំ ២០១៤-២០១៥ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានអនុម័តដោយ ក្រុមប្រទេសផ្តល់ជំនួយសំខាន់ៗ ហើយក៏បានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ អ.វ.ត.ក រួចហើយ។ ថវិកាសរុបសម្រាប់ឆ្នាំ២០១៤ មានចំនួន ៣១,៦ លាន ដុល្លារអាមេរិក និង សម្រាប់ឆ្នាំ២០១៥ ចំនួន ២៨,៩ លាន ដុល្លារអាមេរិក។
ក្នុងឆ្នាំ២០១៤ ភាគីជាតិនៃសាលាក្តីខ្មែរក្រហម ត្រូវការ ៦,៤លាន ដុល្លារអាមេរិក និងភាគីអន្តរជាតិ ២៥,២ លានដុល្លារអាមេរិក ។ ក្នុងឆ្នាំ២០១៥ ភាគីជាតិ ត្រូវការ៦លានដុល្លារអាមេរិក និងភាគីអន្តរជាតិ ត្រូវការ២២,៩ លាន ដុល្លារអាមេរិក។
ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃ អ.វ.ត.ក លោក ក្រាញ់ តូនី មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការអនុម័តលើគម្រោងថវិកាថ្មីនេះ និងអំពាវនាវដល់សហគមន៍ម្ចាស់ជំនួយទាំងអស់ ឲ្យផ្តល់ជំនួយជាចាំបាច់ដល់អ.វ.ត.ក៕

ប្រភព ដោយ : VOD