Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ លើកឡើងថា ការធ្វើកំណែទម្រង់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ត្រូវធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​គ្រប់​សមាសភាព​ដែល​ពាក់ព័ន្ធ រួមទាំង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធានា​ដល់​ភាពត្រឹមត្រូវ និង​តម្លាភាព​នៃ​ការបោះឆ្នោត​។​

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​(​និចហ្វិច​) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ជា​បទពិសោធន៍​នា​ពេលកន្លងមក ការងារ និង​ទំនួល​ខុស​ត្រូវរ​បស់ ​គ​.​ជ​.​ប បាន​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​គណបក្ស​ប្រឆាំង ថា​មាន​ភាពមិនប្រក្រតី និង​មិន​ត្រឹមត្រូវ​ដែល​តម្រូវ​ឲ្យមាន​ការធ្វើ​កំណែទម្រង់សមា​សភាព​របស់​ស្ថាប័ន​មួយ​នេះ​។

លោក​ថា ដើម្បី​ធានា​ពី​ភាព​ស្មើ​គ្នា​នៃ​ការបោះឆ្នោត គ​.​ជ​.​ប ត្រូវធ្វើ​កំណែទម្រង់ ដោយ​ដាក់​បញ្ចូល​សមាសភាពរ​បស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឬ​ភាគី​គណបក្ស​ធំៗ​ទាំង​២ ដាក់បញ្ចូល​តំណាង​របស់​ខ្លួន​ទៅ​ក្នុង​ស្ថាប័ន​នេះ​។

​អ្នកស្រាវជ្រាវ​សង្គម លោក បណ្ឌិត កែម ឡី មានប្រសាសន៍ថា ការផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប ត្រូវ​ផ្លាស់ប្តូរ តាំងពី​ថ្នាក់​ប្រធាន គ​.​ជ​.​ប នៅតាម​បណ្តា​ខេត្ត និង​អគ្គលេខាធិការរង​ឡើងទៅ ដើម្បី​ធានា​ឲ្យមាន​តម្លាភាព ព្រោះ​ថា​ថ្នាក់ដឹកនាំ គ​.​ជ​.​ប សព្វថ្ងៃនេះ មាន​និន្នាការ​ទៅ​ខាង​គណបក្ស​កាន់អំណាច​។​

​ទាក់ទង​នឹង​បញ្ហា​នេះ អគ្គលេខាធិការ គ​.​ជ​.​ប លោក ទេព នីថា លើកឡើងថា លោក​មិន​មាន​យោបល់​ក្នុង​ការផ្លាស់ប្តូរ​នេះ​ទេ តែ​ប្រសិន​ជា​ច្បាប់​កំណត់ថា គ​.​ជ​.​ប ត្រូវតែ​ផ្លាស់ប្តូរ នោះ​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​។​

​របាយការណ៍​ដែល​ចេញផ្សាយ​ប្រចាំឆ្នាំ​២០១២ របស់​អ្នករាយការណ៍​ពិសេស​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សូរិយា ស៊ូ​ប៊ែរ​ឌី ក៏​បាន​សរសេរ​ជា​អនុសាសន៍​មួយ​ចំនួន ដែល​ក្នុងនោះ ស្នើឲ្យ គ​.​ជ​.​ប ធ្វើការ​កែទម្រង់ ដើម្បី​ឲ្យមាន​ភាព​ឯករាជ្យ និង​ស្វ័យភាព ការកំណត់​អាណត្តិ​ជាក់លាក់​ក្នុង​ការតែងតាំង ប្រធាន និង​សមាជិក គ​.​ជ​.​ប ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យមាន​ភាពយុត្តិធម៌ និង​ស្មើភាព​គ្នា​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ការបោះឆ្នោត ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យបាន​ត្រឹមត្រូវ និង​ការធ្វើ​វិសោធនកម្ម​ច្បាប់ ដែល​តម្រូវឲ្យ​មនុស្ស​ម្នាក់​ត្រូវបាន​តែងតាំង​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត ដោយ​គណបក្ស​នយោបាយ​មួយ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ន​បេក្ខជឯករាជ្យ​ដទៃទៀត ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ជាតិ ជាដើម​។​ ​

បើតាម​មន្ត្រី គ​.​ជ​.​ប សមាសភាព​របស់ គ​.​ជ​.​ប នៅ​រាជធានី​ភ្នំពេញ (NEC) មាន​ចំនួន​២៦១​រូប ក្នុងនោះ​១១​រូប ជា​ប្រធាន សមាជិក អគ្គលេខាធិការ និង​អគ្គលេខាធិការរង​។ ចំណែក គ​.​ជ​.​ប នៅតាម​បណ្តា​ខេត្ត (PEC) មាន​ចំនួន​បុគ្គលិក​សរុប​ចំនួន​២២៥​រូប ដែល​ក្នុង​១​ខេត្ត​មាន​ចំនួន​បុគ្គលិក ៩​នាក់ ដែល​សមាភាព គ​.​ជ​.​ប ភាគច្រើន មកពី​គណបក្ស​កាន់អំណាច​៕

ប្រភព និង អត្ថបទ ដោយ : កាន់ វិច្ឆិកា (VOD)

«
Next
Newer Post
»
Previous
Older Post