ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបាន ត្រូវបានជនមិន ស្គាល់អត្តសញ្ញាណបាន ធ្វើសកម្មភាពវាយ និងកាប់បណ្តាល់ឲ្យ ស្លាប់ក្នុងថ្លុកឈាមនៅ នឹងកន្លែងកើតហេតុ រួចបានយកម៉ូតូ ជនរងគ្រោះជិៈគេច ខ្លួនទៅបាត់ដែល ក្នុងរយៈពេល២ថ្ងៃ មកទល់នឹង ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៤ នេះកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យបច្ចេកទេស វីទ្យាសាស្ត្រកម្លាំងជំនាញនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត និងកម្លាំងជំនាញការិយាល័យ នគរបាលស្រុកអូរជ្រៅ កំពុងតែធ្វើការស៊ើប អង្កេតយ៉ាងសកម្មនិង យកចិត្តទុកដាក់បំផុត ដើម្បីឈានដល់ការ ចាប់ឃាត់ខ្លួនជន សង្ស័យ។
តាមការឲ្យដឹង ពីលោកវរសេនីយ៍ត្រី ឆេង អ៊ីសុខា អធិការនគរបាល់ ស្រុកអូរជ្រៅបាន ឲ្យដឹងថា ៖ អំពើ ឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៥និង៤៦នាទីល្ងាច ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៤ ចម្ងាយពីភូមិអញ្ចាញ ៦០០ម៉ែត្រក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែល បានស្លាប់យ៉ាងអាណោចអាធម្ម នៅក្នុងអំពើឃាតកម្មខាងលើ ឈ្មោះ តែម ចាន់ថន ភេទ ប្រុសអាយុ ១៦ឆ្នាំ នៅភូមិ១ សង្ការព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ជនរងគ្រោះជាអ្នក ស៊ីឈ្នួលឲ្យគេនៅភូមិ កើតហេតុខាងលើ។លោកអធិការនគរបាល ស្រុកបាន បន្តថា៖ ជន រងគ្រោះជនដៃដល់ធ្វើ សកម្មភាពស្ទាក់វាយ និងកាប់ចំនួន៣កាំបិតខណៈ ពេលដែល ជនសងរង គ្រោះកំពុងជិៈម៉ូតូម្នាក់ តែម្នាក់ឯងបណ្តាល ឲ្យស្លាប់រួចអូសទម្លាក់ ចូលក្នងរណ្តៅ ប្រឡាយ ដែលគ្មានទឹកក្បែរ បន្ទាប់ជនល្មើសបានយក ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាវេវ ពណ៌ក្រហម សេរី២០០៣ ពាក់ស្លាកលេខ 1C.0565 ជិៈគេចខ្លួន។
នៅកន្លែងកើតហេតុសមត្ថកិច្ច បានរកឃើញវត្ថុ តាងមានដំបងឈើ១ កំណាត់ប្រវែង៨០ស.ម និងកាំបិតខ្វែវដងប្ញស្សី១។លោកវរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការរងនិងជា ប្រធានការិយាល័យ កណ្តាលនគរបាល ព្រហ្មទណ្ឌបានបញ្ជាក់ ថា៖តាមការសន្និដ្ឋាន ករណីនេះគឺជាអំពើឃាតកម្ម គឹតទុក ជាមុននិងករណីអំពើ ប្លន់យកម៉ូតូហើយមក ទល់ពេលនេះសមត្ថកិច្ច បានកំណត់មុខ សញ្ញាបានហើយកំពុងតែតាមប្រម៉ាញ់ តែបើឈាមស្រែក ស្បែកហៅជន នោះមិន អាចគេចផុត ពីជុចរបស់សមត្ថកិច្ចឡើយ៕
យុវជនម្នាក់ត្រូវជន មិនស្គាល់មុខវាយ សម្លាប់ទម្លាក់ក្នុងរណ្តៅ ប្រឡាយ
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

