(រូបតំណាង)
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ថ្លែងថា ទិន្នន័យដែលត្រូវបានបញ្ជូនដោយយន្តហោះទៅផ្កាយរណប បានបញ្ជាក់ថា យន្តហោះបានផ្លាស់ប្តូរពីផ្លូវដើមរបស់វា។ លោកបន្ថែមថា ទំនាក់ទំនងផ្កាយរណប ចុងក្រោយពីយន្តហោះ គឺនៅម៉ោង៨និង១១នាទីព្រឹក(ម៉ោងនៅម៉ាឡេស៊ី) ដែលលើសពេលកំណត់ដែលត្រូវ ទៅដល់ទីក្រុងប៉េកាំង។ យន្តហោះ បានចាកចេញពីទីក្រុងកូឡាឡាំពួរនៅ ម៉ោង១២និង៤១នាទី ទាបភ្លឺ។
នាយករដ្ឋមន្ត្រី និយាយថា ការប្លន់យន្តហោះ ត្រូវបានលើកឡើង ជាលទ្ធភាព ហើយម៉ាឡេស៊ីនៅតែ ស៊ើបអង្កេតលើលទ្ធភាពទាំងអស់ ដើម្បីដឹងថាតើអ្វីបណ្តាលឲ្យយន្តហោះMH370 ហោះខុសពីផ្លូវដើមរបស់វា។នាយករដ្ឋមន្ត្រីបញ្ជាក់ថា ប្រដាប់ទទួលទូរលេខ និងការទំនាក់ទំនង ត្រូវបានបិទដោយចេតនា មុនពេលវាទៅដល់ សមុទ្រភាគខាងកើតនៃ ឧបទ្វីបម៉ាឡេស៊ី៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ចេញបញ្ជាឲ្យចេញ ឧទ្ធម្ភាគចក្រ និងនាវា ប្រតិបត្តិការ ជួយស្វែងរកយន្តហោះ ម៉ាឡេស៊ី ដែលបាត់អស់រយៈពេល ១០ថ្ងៃមកហើយ រហូតមក ដល់ពេលនេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនានេះ ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា សម្តែងការសោកស្តាយ ចំពោះឧបទ្ទវហេតុបាត់យន្ត ហោះម៉ាឡេស៊ីMH370។ គោរពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល កងទ័ពជើងទឹក និងជើងអាកាស បានចាត់បញ្ជូនឧទ្ធម្ភាគច្រធុនZ9 ចំនួន៤គ្រឿង នាវាP46 ចំនួន២គ្រឿង ព្រមទាំងកងកម្លាំងមួយចំនួន ចូលរួមប្រតិបត្តិការរុករកយន្តហោះ នៅតាមកោះ និងដែនសមុទ្រជាប់ ព្រំដែនប្រទេសវៀតណាម។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្រសួងការពារជាតិ បានចេញបទបញ្ជាដល់ គ្រប់អង្គភាពចំណុះ ដល់កងទ័ពជើងគោក ជើងទឹក និងជើងអាកាស បណ្តាអង្គភាព ដែលឈរជើងតាមបណ្តាកោះ នាវាល្បាតក្នុងដែនទឹកនៃកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយ ប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្ម នេសាទ ខិតខំរុករកសញ្ញានានា ដែលពាក់ព័ន្ធនឹងការបាត់បង់ យន្តហោះនេះ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត។

រដ្ឋាភិបាលម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ អំពាវនាវកុំឲ្យសាធារណជន ធ្លាក់ទៅក្នុងការសន្និដ្ឋានណាមួយ ចំពោះការស៊ើបអង្កេត របស់ប៉ូលិសលើយន្តហោះដឹក អ្នកដំណើរ២៣៩នាក់ ដែលបានបាត់កាលពីថ្ងៃទី០៨ខែមីនា។
សេចក្តីថ្លែងការណ៍របស់ ក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៊ី ឲ្យដឹងថា អាជ្ញាធរម៉ាឡេស៊ី កំពុងតែទាក់ទងប្រទេសមួយ ចំនួននៅភាគខាងជើង និងត្បូង ដើម្បីសុំជំនួយក្នុងការ ស្វែងរកយន្តហោះ រួមមានសាធារណរដ្ឋ Kazakhstan, Uzbekistan, Kyrgyzstan, Turkmenistan ប្រទេសប៉ាគីស្ថាន បេងក្លាដេស ឥណ្ឌា ចិន មីយ៉ាន់ម៉ា វៀតណាម ថៃ ឥណ្ឌូនេស៊ី ឡាវ អូស្ត្រាលី និងបារាំង។ សេចក្តីថ្លែងការណ៍បន្តថា មន្ត្រីម៉ាឡេស៊ី បានស្នើឲ្យប្រទេសជិតខាង បន្តផ្តល់ជំនួយទៅលើការ ស្វែងរកយន្តហោះ រួមមានទិន្នន័យផ្កាយរណប និងការវិភាគ សមត្ថភាពក្នុងការស្វែងរកលើដី ទិន្នន័យរ៉ាដា និងការស្វែងរកតាមផ្លូវអាកាស និងសមុទ្រ។
សេចក្តីថ្លែងការណ៍របស់ ក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៊ី ឲ្យដឹងថា អាជ្ញាធរម៉ាឡេស៊ី កំពុងតែទាក់ទងប្រទេសមួយ ចំនួននៅភាគខាងជើង និងត្បូង ដើម្បីសុំជំនួយក្នុងការ ស្វែងរកយន្តហោះ រួមមានសាធារណរដ្ឋ Kazakhstan, Uzbekistan, Kyrgyzstan, Turkmenistan ប្រទេសប៉ាគីស្ថាន បេងក្លាដេស ឥណ្ឌា ចិន មីយ៉ាន់ម៉ា វៀតណាម ថៃ ឥណ្ឌូនេស៊ី ឡាវ អូស្ត្រាលី និងបារាំង។ សេចក្តីថ្លែងការណ៍បន្តថា មន្ត្រីម៉ាឡេស៊ី បានស្នើឲ្យប្រទេសជិតខាង បន្តផ្តល់ជំនួយទៅលើការ ស្វែងរកយន្តហោះ រួមមានទិន្នន័យផ្កាយរណប និងការវិភាគ សមត្ថភាពក្នុងការស្វែងរកលើដី ទិន្នន័យរ៉ាដា និងការស្វែងរកតាមផ្លូវអាកាស និងសមុទ្រ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ថ្លែងថា ទិន្នន័យដែលត្រូវបានបញ្ជូនដោយយន្តហោះទៅផ្កាយរណប បានបញ្ជាក់ថា យន្តហោះបានផ្លាស់ប្តូរពីផ្លូវដើមរបស់វា។ លោកបន្ថែមថា ទំនាក់ទំនងផ្កាយរណប ចុងក្រោយពីយន្តហោះ គឺនៅម៉ោង៨និង១១នាទីព្រឹក(ម៉ោងនៅម៉ាឡេស៊ី) ដែលលើសពេលកំណត់ដែលត្រូវ ទៅដល់ទីក្រុងប៉េកាំង។ យន្តហោះ បានចាកចេញពីទីក្រុងកូឡាឡាំពួរនៅ ម៉ោង១២និង៤១នាទី ទាបភ្លឺ។
នាយករដ្ឋមន្ត្រី និយាយថា ការប្លន់យន្តហោះ ត្រូវបានលើកឡើង ជាលទ្ធភាព ហើយម៉ាឡេស៊ីនៅតែ ស៊ើបអង្កេតលើលទ្ធភាពទាំងអស់ ដើម្បីដឹងថាតើអ្វីបណ្តាលឲ្យយន្តហោះMH370 ហោះខុសពីផ្លូវដើមរបស់វា។នាយករដ្ឋមន្ត្រីបញ្ជាក់ថា ប្រដាប់ទទួលទូរលេខ និងការទំនាក់ទំនង ត្រូវបានបិទដោយចេតនា មុនពេលវាទៅដល់ សមុទ្រភាគខាងកើតនៃ ឧបទ្វីបម៉ាឡេស៊ី៕
ប្រភព ដោយ : VOD