នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសអ៊ុយក្រែនលោក Arseniy Yatsenyuk ថ្លែងទៅកាន់សាធារណៈជនដោយប្តេជ្ញាការពារទឹកដីរបស់ខ្លួនមិនឲ្យបាត់បង់ទៅប្រទេសរុស្ស៊ីមួយមីលីម៉ែត្រទេ។
នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសអ៊ុយក្រែនលោក Arseniy Yatsenyuk ថ្លែងទៅកាន់បាតុកររាប់ម៉ឺននាក់នៅទីក្រុងកៀវកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកប្តេជ្ញាការពារទឹកដីអ៊ុយក្រែនពិសេសនៅតំបន់គ្រីមៀមិនឲ្យបាត់បង់មួយមីលីមីម៉ែត្រទៅប្រទេសរុស្ស៊ីទេ។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានChannel News Asia។
ការប្តេជ្ញារបស់លោក Arseniy Yatsenyuk ធ្វើឡើងស្របពេលដែលរុស្ស៊ីបានបញ្ជូនកងទ័ពចូលតំបន់គ្រីមៀ ដើម្បីការពារផលប្រយោជន៍ពាណិជ្ជកម្ម និងប្រជាពលរដ្ឋរបស់ខ្លួននៅតំបន់នោះ។
នៅថ្ងៃទី១៦ខែមីនានេះ នឹងមានការធ្វើប្រជាមតិលើប្រជាពលរដ្ឋអ៊ុយក្រែនចំពោះ ការចង់ដាក់តំបន់គ្រីមៀ ឲ្យស្ថិតនៅជាផ្នែកមួយរបស់សហព័ន្ធរុស្ស៊ី៕
នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន៖ការពារទឹកដីអ៊ុយក្រែនមិនឲ្យបាត់បង់មួយមីលីម៉ែត្រទេ
ប្រភព និង អត្ថបទ ដោយ ពៅ មេត្តា (VOD)


