Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

មេដឹកនាំ​សំខាន់​ នៃ​ក្រុម​អាវ​ក្រហម​ថៃ ដែល​ដឹកនាំ​បាតុកម្ម​ទ្រង់ទ្រាយ​ ធំ​នៅក្នុង​ប្រទេស​ កាលពី​ឆ្នាំ​២០១០​កន្លងទៅ ត្រូវបាន​ជ្រើសរើស​ជា​ មេដឹកនាំ​ចលនា​គាំទ្រ​រដ្ឋាភិបាល បាន​និយាយ​កាលពី​ ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ការប្រយុទ្ធ​គ្នា​ក្នុង ​ទ្រង់ទ្រាយ​ធំ​មួយ នឹង​មកដល់​នាពេលខាងមុខ​។​

​អតីត​គណបក្ស​ភឺ​ថៃ តំណាងរាស្ត្រ លោក​ចា​ទុផន ព្រុំ​ផាន់ ដែល​ប្រឈម​នឹង​ ការកាត់ទោស​ពី​បទ​ធ្វើ​ភេរវកម្ម ពាក់ព័ន្ធ​នឹង​ការធ្វើ​ឲ្យ​ចលាចល​នៅ​ឆ្នាំ​២០១០ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា យុទ្ធសាស្ត្រ ​ណាមួយ​ក៏​ដោយ​របស់​ ក្រុម​អាវ​ក្រហម​ថ្មី ជា​យុទ្ធសាស្ត្រ​ដោយ​សន្តិភាព​។​

​លោក​ ចា​ទុផន ព្រុំ​ផាន់ ​ប្រាប់​AFP កាលពី​ថ្ងៃអាទិត្យ​ថា គាត់​ត្រូវ​ការពិភាក្សា​ពី​យុទ្ធសាស្ត្រ​បន្ថែមទៀត ហើយ​ថា ការប្រយុទ្ធ​នៅពេល​ខាងមុខ និង​រឹតតែ​ធំ​។​ ​គាត់​បាន​ច្រានចោល​នូវ​ការធ្វើ​បាតុកម្មហិង្សា ដោយ​និយាយថា យុទ្ធសាស្ត្រ​ថ្មី​នឹង ​មិន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អាវុធ​នោះទេ​។​

លោក​ចា​ទុផន ព្រុំ​ផាន់ បាន​ទទួល​នាទី​ជា​ប្រធាន​ដឹកនាំ ក្រុម​អាវ​ក្រហម ពី​ធីតា តា​វ៉ន​សិត ក្នុង​ការជួបជុំ​អ្នកគាំទ្រ​ប្រហែល​១​ម៉ឺន​នាក់​នៅ​ក្រុង​អាយុ​ធ្យា កាល​ពី​ពីថ្ងៃ​សៅរ៍​។​ ​ក្រុង​បាងកក​បាន​បែកបាក់​ជាច្រើន​ខែ​មក​ហើយ ដោយ​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដោយ​អំពាវនាវ​ឲ្យ​នាយករ​ដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ថៃ​លោកស្រី ​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ចុះចេញ​ពី​តំណែង​៕

ប្រភព ដោយ : (VOD)

«
Next
Newer Post
»
Previous
Older Post