ភ្នំពេញ ៖ នៅវេលាម៉ោង១២ និង៣០នាទីព្រឹកថ្ងៃដដែលនេះក្រុមការងារចម្រុះរវាងគណបក្ស ប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ដើម្បីកំណែទម្រង់ការបោះឆ្នោត បានបញ្ចប់កិច្ចប្រជុំរបស់ ខ្លួនបន្ទាប់ពីធ្វើការពិភាក្សាអស់រយៈពេលជាង៣ម៉ោង ហើយក្រោយពីបញ្ចប់ក្រុមការងារទាំងពីរបាន ឯកភាពគ្នាលើ១៤ចំណុចសំខាន់ៗ ហើយក្រុមការងារគណបក្ស ទាំងពីរនឹងជួបគ្នាម្តងទៀតដើម្បី ពិភាក្សាគ្នាបន្តទៀតនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
នៅក្នុងសន្និសីទសារព័ត៌មាន រួមបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាប្រធានក្រុម ការងារគណបក្ស ទាំងពីរបានសម្តែងពីភាពវិជ្ជមាននៃ ដំណើរការចរចារវាង គណបក្សទាំងពីរនេះ ហើយខ្លឹមសារ១៤ ចំណុចដែលបានឯកភាពនៅ ក្នុងកិច្ចចរចាមានដូចខាងក្រោម ៖
- ការរៀបចំ ការចុះឈ្មោះ អ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បី ធានាសិទ្ធិបោះ ឆ្នោតរបស់ ប្រជាពលរដ្ឋគ្រប់រូប
- រៀបចំបង្កើតច្បាប់ស្តីពី ហិរញ្ញវត្ថុរបស់ គណបក្សនយោបាយ
- កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត
- អព្យាក្រឹត្យភាព និងសុចរិតភាព នៃអង្គការសង្គមស៊ីវិល
- ប្រព័ន្ធផ្សព្វផ្សាយ និង មធ្យោបាយផ្សព្វផ្សាយ របស់គណបក្សនយោបាយ
- យន្តការនៃការដោះស្រាយវិវាទ
- ការសង្កេតការណ៍បោះឆ្នោត
- អព្យាក្រឹត្យភាពនៃ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ
- កាលបរិច្ឆេទនៃការបោះឆ្នោត
- បទបញ្ជា និង នីតិវិធីនៃការបោះឆ្នោត
- កែសម្រួល និង ពង្រឹងទោសប្បញ្ញត្តិនៅ ក្នុងច្បាប់បោះឆ្នោត
- ការឃោសនាបោះឆ្នោត
- ការស្ទង់មតិ៕


