ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន កសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធករណីរំលោភបំពានក្មេងស្រី អាយុក្រោម១៨ឆ្នាំម្នាក់នៅកោះពេជ្រ ដោយលូកស្ទាបសុដននិងប្រដាប់ភេទរបស់កុមារីរងគ្រោះ ខណៈទៅដើរលេងកម្សាន្តជាមួយគ្នា។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ អាន បញ្ញាពេជ្រ មានអាយុ១៨ ស្នាក់នៅផ្ទះលេខ៩បេ ផ្លូវលេខ ២៣៣ សង្កាត់ផ្សារដេប៉ូ៣ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពដដែលបានបន្តថា បញ្ញា ជាសិស្សម្នាក់ដែលកំពុងបន្តការសិក្សា ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ មិនា ឆ្នាំ២០១៤ កន្លងទៅនេះ។
តាមការអោយដឹងពីកុមារីរងគ្រោះ បានប្រាប់ដល់អ្នកកាសែតថា ពួកគេបានស្គាល់គ្នាជាងពីរខែមកហើយ ពោលតាំងពីខែកុម្ភះមកម្លេះ ហើយនៅថ្ងៃកើតហេតុពួកគេទាំងពីរនាក់ បានដឹកដៃគ្នាដើរលេងកម្សាន្តនៅកោះពេជ្រ បន្ទាប់មកជនសង្ស័យ បានរកកន្លែងមួយដែលស្ងាត់ ហើយចាប់ផ្តើមធ្វើសកម្មភាពលូកលាន់នាង បបោសស្ទាបអង្អែល សុដនផងនិងប្រដាប់ភេទរបស់នាងផង ធ្វើអោយនាងមានការឈឺចាប់ផ្សាយ៉ាងខ្លាំង តែមិនហ៊ានស្រែក។
បន្ទាប់ពីសួរចម្លើយរួច ជនសង្ស័យក៏បានសារភាព ថាខ្លួនពិតជាបានប្រព្រឹិត្តិបែបនេះមែន ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាង សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់កំណត់។
ប្រភព ដោយ : HRnews24


