ស្ថានទូតអាមេរិក បើកយុទ្ធនាការប្រគុំតន្ត្រីអប់រំអំពើហិង្សា និងការរើសអើងសាសនាស្ថានទូតអាមេរិកប្រចាំកម្ពុជា បើកយុទ្ធនាការការប្រគុំតន្ត្រីក្នុងខេត្តចំនួន៤ ចាប់ពីថ្ងៃទី៨មីនា ដើម្បីលើកកម្ពស់ការយល់ដឹងពីអំពើហិង្សា និងការអត់ឱនផ្នែកសាសនា។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត ឲ្យដឹងថា ការប្រគុំតន្ត្រីសាធារណៈនេះ នឹងត្រូវធ្វើឡើងក្នុងខេត្តចំនួន ៤ គឺខេត្តកំពង់ចាម ស្ទឹងត្រែង មណ្ឌលគីរី និងរតនគីរី ដែលត្រូវធ្វើឡើងចំនួន២ដងក្នុងខេត្តនីមួយៗ។ ការប្រគុំតន្ត្រីនេះ ចាប់ផ្តើមពីថ្ងៃទី៨ ខែមីនា ដែលជាទិវាសិទ្ធិនារី និងបន្តទៅខែមេសា។
ការប្រគុំតន្ត្រីសាធារណៈ ក្រោមប្រធានបទ «អ្នកគាំពារសន្តិភាព» មានគោលដៅលើកកម្ពស់ការគ្មានអំពើហិង្សា និងការអត់ឱនផ្នែកសាសនានៅកម្ពុជា។ ការប្រគុំតន្ត្រីនេះ នឹងមានការចូលរួមសម្ដែងពីអ្នកសិល្បៈល្បីៗនៅកម្ពុជា រួមនឹងសកម្មភាពសម្តែងជាមួយទស្សនិកជន។ ការប្រគុំតន្ត្រីនៅខេត្តកំពង់ចាម នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ និងទី៩ មីនា ខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ និងទី២៣ ខែមីនា មណ្ឌលគិរី នៅថ្ងៃទី៥ និងទី៦ខែមេសា និងខេត្តរតនគិរី នៅថ្ងៃទី២៦ និង២៧ ខែមេសា៕
ស្ថានទូតអាមេរិក បើកយុទ្ធនាការប្រគុំតន្ត្រីអប់រំអំពើហិង្សា និងការរើសអើងសាសនា
ប្រភព និង អត្ថបទ ដោយ : ប្រែង សត្យាភិរម្យ

