តាមរបាយការណ៍របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ប្រធានសេនាធិការ នៃ អគ្គស្នងដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌរួមក្នុងឆ្នាំ២០១៣ កើតឡើងចំនួន ២.៧១៦ លើ ២.៦៨៩លើក កើនឡើង ២៧លើក ស្មើនឹង ១% ។
ក្នុងនោះបទល្មើសឧក្រិដ្ឋកើតឡើងចំនួន ៧៩០ លើ ៨៣៨លើក ថយចុះ ៤៨លើក ស្មើនឹង ៦% កត់សម្គាល់ ឃាតកម្មថយចុះ ៥៦លើក ស្មើនឹង ១៩%, រំលោភសេពសន្ថវៈ ថយចុះ ៦៤លើក ស្មើ នឹង ២៣% ប៉ុន្តែបទល្មើសប្លន់កើនឡើង ៧៥លើក ស្មើនឹង ៣១% ។ ចំណែកឯ បទល្មើសមជ្ឈឹម កើតឡើងចំនួន ១.៩២៦ លើ ១.៨៥១លើក កើនឡើង ៧៥លើក ស្មើនឹង ៤% ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៤.៣២២ លើ៤.៣០៥លើក កើនឡើង ១៧លើក បណ្តាលឲ្យស្លាប់មនុស្ស ១.៩០១នាក់ និងរងរបួស ៧.២០៨នាក់ ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ សូម ឲ្យឯកឧត្តម លោកជំទាវ អគ្គស្នងការរង ទទួលផែន អស់លោកប្រធាននាយកដ្ឋានកណ្តាល និងជា ពិសេសអស់លោកស្នងការនគរបាលខេត្ត ដែលមានវត្តមាននាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ យកផែនការណ៍ យកទិសដៅទៅពិនិត្យមើល ហើយកសាងជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី ផ្សព្វផ្សាយបន្តទៀត ក្នុងន័យមួយដើម្បីលើកតំកល់ខ្ពស់ពីសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បន្ថែម គាំទ្រទាំងស្រុងទៅនឹងការផ្សព្វផ្សាយ របាយការណ៍ របស់ប្រធានសេនាធិការ ដែលបានលើកឡើង ហើយសូមវាយតំលៃខ្ពស់ចំពោះ ការងារដែលបានអនុវត្តកន្លងមក និងជាពិសេសសូមថ្លែងអំណរ គុណចំពោះ កងកម្លាំងនគរ បាលជាតិទាំងអស់ ដែលបានរួមចំណែកក្នុងការការពារសន្តិសុខ ការពារមាតុភូមិ ធ្វើឲ្យប្រជា ពលរដ្ឋមានការកក់ក្តៅ ៕
ប្រភព : អគ្គស្នងការដ្ឋាននគរបាលជាតិ




