Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ចិន ៖​ ចិន​បាន​ដាក់ពង្រាយ ​ផ្កាយរណប​២១​ ដើម្បី​ពិនិត្យ​រកមើល​សព្វ​ ដី​និងដែនសមុទ្រ នូវ​យន្តហោះ​ម៉ាឡេស៊ី​ ដែល​កំពុង​បាត់​ខ្លួន​មួយ នៅពេល​អូស្ត្រាលី​​បាន​ និយាយថា​ខ្លួន​បំ​ព្រួញតំបន់​រុករករ​បស់​ខ្លួន​យ៉ាងច្រើន តែ​នៅ​តែ​តាម​រក​ពី​លើ​សមុទ្រ ​ដែល​មាន​ទំហំ​ប៉ុន​អេស្បាញ​ និង ​ព័រ​ទុយ​​ហ្កា​ល់​។

ម៉ាឡេស៊ី​កាលពី​ ថ្ងៃ​ម្សិលមិញ​បាន​និយាយ ថា​ខ្លួន​បាន​ប្រជុំ​ជាមួយ​ រដ្ឋមន្ត្រី​អាមេរិក​ និង​ ចិន​អំពី​ការតាមរក​យន្តហោះ ​ម៉ាឡេស៊ី​​ជើងហោះហើរ​MH370 ក្នុង​ប្រតិបត្តិការ​ដែល​មាន​ការ​ ចូលរួម​ពី​២៦​ប្រទេស​ដែល​ឥឡូវ​រីក​ ពេញ​អាស៊ី ចាប់ពី​សមុទ្រ​Caspian​ទៅ​​ដល់​ មហាសមុទ្រ​ឥណ្ឌា​។​ ​ពួក​អ្នក​ស៊ើបអង្កេត​ឥឡូវ ជឿ​ថា​មាន​នរណា​ម្នាក់ ​ដែល​មានចំណេះដឹង​អំពី​ យន្តហោះ​Boeing 777-200ER ​និង​នាវាចរណ​នៃ​ យន្តហោះ​ពាណិជ្ជកម្ម ​បាន​បង្វែរ​ទិស​របស់​យន្តហោះ ដែល​ដឹក​នាវិក​១២​នាក់​និង​អ្នកដំណើរ​២២៧​ នាក់​​ដល់​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ ​ពី​ផ្លូវ​ដើម​របស់​វា​ពី​ក្រុង​គូ​ឡា ឡាំ​ពួ​ទៅក្រុង​ប៉េកាំង​។​

​តែ​ការត្រួតពិនិត្យ​សវ​តា ​របស់​គ្រប់​គ្នា​នៅក្នុង​យន្តហោះ មិន​បាន​បង្ហាញថា​ នរណា​ម្នាក់​មាន​ហេតុផល​នយោបាយ ​ឬ​បទឧក្រិដ្ឋ​ដើម្បី​​ទម្លាក់​យន្តហោះ ឬក៏​ចាប់ពង្រត់​វា​ទេ នេះ​បើ​តាម​ប្រភព​សន្តិ​សុខ បស្ចិមប្រទេស​និង​អាជ្ញាធរ​ចិន​។​ ​ចិន​បាន​ចាប់ផ្តើម​ស្វែងរក ​យន្តហោះ​ដែល​បាត់​នៅក្នុង ​ទឹកដី​របស់​ខ្លួន​ផងដែរ នៅ​របៀង​ខាងជើង នេះ​បើ​តាម​ការបញ្ចេញ​អោយ ដឹង​​ពី​ទីភ្នាក់ងារ​សារ ព័ត៌មាន​ស៊ីន​ហួរ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហុង​ឡី បាន​និយាយថា ​"​តាម​សំណើ​របស់​ម៉ាឡេស៊ី យើង​ប្រមូល​ផ្កាយរណប​ និង​រ៉ា​ដា​​ដើម្បី​តាម​រក​លើ​ទឹកដី​ ចិន​នៅ​របៀង​ខាងជើង​ដែល​ម៉ាឡេស៊ី​បាន​និយាយថា យន្តហោះ​អាច​ហោះ​កាត់​ទីនោះ​"​។​

​ក្នុងពេល​ជាមួយគ្នា ពួក​មន្ត្រី​ម៉ាឡេស៊ី​បាន​និយាយថា ការធ្វើ​អត្តឃាត​ដោយ​ អាកាសយានិក​ឬ​យានិក​អម​កំពុង​ត្រូវបាន​ស៊ើប អង្កេត​​តែ​ទោះជា​យ៉ាងណា ពួកគេ​សង្កត់ធ្ងន់ថា វា​គ្រាន់តែ​ជា​លទ្ធភាព​មួយ​។​ ​យន្តហោះ​Boeing 777​ជើងហោះហើរ​MH370 បាន​បាត់​ចេញពី​រ៉ា​ដា​ ត្រួតពិនិត្យ​ការហោះហើរ​នៅ ​ឯនាយ​ឆ្នេរ​ម៉ាឡេស៊ី​នៅ​ជាង​​មួយ ​ម៉ោង​បន្ទាប់​ពី​វា​ចេញពី​ ក្រុង ​គូ​ឡាឡាំពួរ​។​

​ពួក​អ្នក​ស៊ើបអង្កេត​ដែល​ ​ផ្សំ​ទិន្នន័យ​បានមកពី​រ៉ា​ដា​យោធា​ និង​ផ្កាយរណប ជឿ​ថា​នរណា​ម្នាក់​បាន​បិទ​ឧបករណ៍ ​transponder ​របស់​​យន្តហោះ​និង​ប្រព័ន្ធ ​ACARS ដែល​មាន​តួនាទី​បញ្ជូន ​ចេញ​ទិន្នន័យ ហើយ​យន្តហោះ​ បាន​បត់​ទៅ​ខាង​លិច ដោយ​កាត់​ឧបទ្វីប​ម៉ាឡេ​​ តាមផ្លូវ​យន្តហោះ​ពាណិជ្ជកម្ម ​មួយ​ឆ្ពោះ​ទៅ​ឥណ្ឌា​។​ ​អ្វី​ដែល​បាន​កើតឡើង​នៅពេល​ បន្ទាប់មក​ទៀត​វា​មិន​ច្បាស់លាស់​ ។ ​យន្តហោះ​អាច​ហោះ​៦​ម៉ោង​ទៀត ឬ​លើស​ពីនេះ​ដោយ​ចេញ​ ពី​​រ៉ា​ដា​យោធា​ម៉ាឡេស៊ី​នៅ ​ចម្ងាយ​ប្រមាណ​ជាង​៣០០​គីឡូ ម៉ែត្រ​ពី​កោះ​ប៉េណាំង​។​

​នៅ​ម៉ាឡេស៊ី ​ឯណោះ​វិញ ប៉ូលិស​បាន​ឆែកឆេរ​ផ្ទះ​ អាកាសយានិក Zaharie Ahmad Shah និង​អាកាសយានិក​អម ​Fariq Abdul Hamid នៅ​ក្រុង ​គូ​ឡាឡាំ​ពួរ​៕


(អាកាសយាននិក អូស្រ្តាលីនៅ ក្នុងយន្តហោះល្បាត AP-3C Orion
ដើម្បីស្គែនផ្ទៃសមុទ្រ ក្នុងអំឡុងប្រតិបត្តិការ រុករកយន្តហោះ) 

ប្រភព ដោយ : HRnews24

«
Next
Newer Post
»
Previous
Older Post