ក្លឹបអធិរាជស Real Madrid របស់អេស្ប៉ាញ បានបំបាក់ក្រុម Schalke 04 មកពី អាឡឺម៉ង់ ដើម្បី ឈានទៅកាន់វគ្គ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champion league កាលពីយប់ថ្ងៃអង្គារ នៅកីឡដ្ឋាន Santiago Bernabeu។
ក្លឹបអធិរាជស Real Madrid បានយកឈ្នះក្លឹប Schalke 04 ដោយលទ្ធផល ៣-១។ ក្លឹប Real Madrid ក្នុងនាមជាម្ចាស់ផ្ទះ ជាមួយកីឡាករដែលមានតម្លៃ ខ្លួនថ្លៃៗរបស់ខ្លួន បានបើកកា រវាយ សម្រុកយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវ រហូតស៊ុតគ្រាប់នាំមុខបាន១គ្រាប់ នៅនាទី២១ដោយកីឡាករឆ្នើម Cristiano Ronaldo ប៉ុន្តែ១០នាទីក្រោយ មកគឺនៅនាទី ៣១ កីឡាករ Tim Hoogland បាន ស៊ុត តាមស្មើឲ្យក្រុមភ្ញៀវ។ ចូលដល់តង់ទី២ កីឡាករ Ronaldo ធ្វើបានគ្រាប់ទី២របស់ខ្លួននៅនាទី៧៤ បន្ទាប់មកតែ១នាទីប៉ុណ្ណោះ គឺនាទី៧៥ កីឡាករ Alvaro Morata បានស៊ុតគ្រាប់ទី៣ឲ្យក្រុមម្ចាស់ផ្ទះ នឹងជាគ្រាប់ ចុងក្រោយសម្រាប់ការ ប្រកួតនេះផងដែរ។
គួរបញ្ជាក់ថា នេះជាការប្រកួតជើងទី២ សម្រាប់ក្រុមទាំងពីរនេះ ដោយការប្រកួតកាលពី ជើង ទី១នៅទឹកដីរបស់ក្រុម Schalke 04 ក្លឹប Real Madrid បានយកឈ្នះម្ដងហើយ ដោយលទ្ធផល ៦-១។ សរុបការប្រកួតទាំងពីរជើងក្រុម Real Madrid បានយកឈ្នះ ក្រុម Schalke 04 ក្នុងលទ្ធផល ៩-២ ហើយបានឈាន ទៅកាន់វគ្គបន្ត គឺវគ្គ៨ក្រុមចុង ក្រោយនៃក្របខ័ណ្ឌនេះ៕

ប្រភព ដោយ : VOD