Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ន្ត្រីជាន់ខ្ពស់ បក្ស​កាន់​អំណាច អះអាង​មុន​កិច្ចប្រជុំ​គណៈកម្មការចម្រុះ​ស្តីពី​កំណែទម្រង់​ការបោះឆ្នោត នៅ​ថ្ងៃ​ចន្ទ​នេះ​ថា បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលខាងមុខ នឹង​មិន​មាន​ទេ អ្នក​ដែល​មាន​សញ្ជាតិ​ពីរ នោះ​គឺ​ដើម្បី​អ្វី​ដែល​លោក ហៅថា ជា​ការ​ផ្តល់​ទំនុកចិត្ត​ដល់​ម្ចាស់​ឆ្នោត​។​
​ការលើក​របស់លោក ជាម យៀប ស្របពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៉ី ត្រូវបាន​គេ​ដឹងថា មាន​សញ្ជាតិ​ពី​រ គឺ​សញ្ជាតិ​ខ្មែរ និង​សញ្ជាតិ​បារាំង​។​

សមាជិក​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត លោក ជាម យៀប ឲ្យ ​VOD ​ដឹងមុន​ជួប គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១០​ខែ​មីនា​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ស្នើ​ឲ្យមាន​សេចក្តីសម្រេ​ចមួយ ដើម្បី​ធានា​ថា បេក្ខភាព ជា​នាយករដ្ឋមន្ត្រី ត្រូវ​មាន​សញ្ជាតិ​តែមួយ​។​ ​ប៉ុន្តែ​លោក​ថា របៀបវារៈ​នេះ នឹង​មិន​លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ក្នុង​គណៈកម្មការ​ចម្រុះ​នៅ​ថ្ងៃនេះ​ទេ។​

ប្រធាន​ក្រុម​ចរចា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា​នឹង​ស្វាគមន៍​លើ​របៀបវារៈ​ទាំង​អស់​តែ​លោក​ជំរុញ​គណបក្ស​ប្រជាជ​កម្ពុជា គិត​ពី​ប្រយោជន៍​ជាតិ​ជាធំ ដោយ​មិន​ត្រូវ​លើ​របៀបវារៈ​អ្វី​ដែល​ជា​លេស​នាំ​ឲ្យ​ពន្យា​ពេល​ច្រើន​ពេក​នោះទេ​។

​អ្នកវិភាគ​ឯករាជ្យ​លោក បណ្ឌិត ឡៅ ម៉ុងហៃ មិន​អត្ថាធិប្បាយ​ថា តើ​លើកឡើង​នេះ ជា​សម្ពាធ​រារាំង មិនឲ្យ​លោក សម រង្ស៊ី ឈរឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ឬ​យ៉ាងណា​នោះ​ទេ។​ ប៉ុន្តែ​លោក​ថា​ជា​ឱកាស​ល្អ​សម្រាប់​គណបក្ស​ដែល​ជាប់ឆ្នោត ដើម្បី​អនុវត្តន៍​ច្បាប់​អន្តោ​ប្រវេ​ស​នៅ​កម្ពុជា។​

​គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ពិភាក្សា​លើ​ការកែទម្រង់រៀបចំ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត យន្តការ​នៃ​ការដោះស្រាយ​វិវាទ​នៃ​ការបោះឆ្នោត និង​បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យមាន​សមភាព ដើម្បី​ទំ​លា​ភាពជាប់គាំង​នយោបាយ ដែល​បាន​ជាប់គាំង​ជិត​៧ខែ ​ក្រោយ​ការបោះឆ្នោត​៕

ប្រភព​ និង​ អត្ថបទ ដោយ :​ ញឹម សុខន (VOD)

«
Next
Newer Post
»
Previous
Older Post