Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភ្នំពេញ​ ៖ ដូចការផ្ដាច់ជ្ញាចិត្ត និងសន្យា ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដណ្តើមបានម្ចាស់ជើង ឯកលេខ ១ ពានរង្វាន់ សម្តេច ហ៊ុន សែន លើកទី ៨ ដោយបំបាក់ក្រុម បៀលប្រាយ ក្នុងលទ្ធផល ២ ទល់នឹង ០ កាលពី ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៤ នៅ ពហុកីឡាដ្ឋាន ជាតិអូឡាំពិក ។

ចាប់ផ្តើមកាប្រកួត មិនទាន់និងក្តៅសាច់ផង ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បាននាំមុខ ១គ្រាប់មុន ក្នុងនាទី ទី ១២ ដោយកីឡាករ នួន បូរី បន្ទាប់មកជិតចប់កា ប្រកួតក្នុងម៉ោងបន្ថែមនៃតង់ទី២ កីឡាករ អុល រ៉ាវី រកបាន ១គ្រាប់ទៀត ចប់ការប្រកួត ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ឈ្នះក្រុមបៀលប្រាយ ក្នុងលទ្ធផល ២ ទល់នឹង ០ ។

លោក ឧត្តមសេនីយ៏ត្រី ជួន ណារិន្ទ ប្រធានសមាគមន៏ បាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងជាស្នងការរងនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៏ថា នេះជាជោកជ័យដ៏ធំធេង និងមោទនភាពដែល ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដណ្តើមបានម្ចាស់ជើងឯកលេខ ១ ពានរង្វាន់ សម្តេច ហ៊ុន សែន លើកទី ៨ ជូនថ្នាក់ដឹកនាំ និងកងកំលាំងនគរបាលជាតិទូទាំងប្រទេស។ លោក ឧត្តមសេនីយ៏ត្រី បានបន្តទៀតថា ឆ្លៀតក្នងឪកាសនេះ ខ្ញុំបាទ សូមថ្លែងអំណគុណ ដល់ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបាន ដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ និង ឧបត្ថម ទាំងសភារៈ និងថវិការ ដល់ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ទើបធ្វើអោយ ក្រុមបាល់ទាត់ ទទួលបានជោជ័យដូចថ្ងៃនេះ៕

 

ប្រភព ដោយ : អគ្គស្នងការដ្ឋាននគបាលជាតិ

«
Next
Newer Post
»
Previous
Older Post