ម៉ាឡេស៊ី ៖ យោងទៅតាម គេហទំព័ររបស់ RT ចុះថ្ងៃទី១៧ ខែមីនា បានអោយដឹងថា ប្រទេសម៉ាឡេស៊ីកំពុងតែ ធ្វើការស៊ើបអង្កេតអំពីទ្រឹស្ដីមួយដែលនិយាយថា យន្តហោះជើងហោះហើរលេខ MH 370 ដែលបាន បាត់អាចរអិលចូលទៅ ក្រោមរ៉ាដារបស់ប្រទេសប៉ាគីស្ថាន និងបានចុះចតនៅមូលដ្ឋានមួយរបស់ តាលីបង់នៅជិតព្រំដែន ប្រទេសអាហ្វហ្គានីស្ថាន។ តួនាទីរបស់អ្នកបើកយន្តហោះ ដែលបានបាត់ខ្លួន នេះក៏ត្រូវបានពិនិត្យផងដែរ។
ដោយរៀបរាប់តាមប្រភពនានា កាសែតអង់គ្លេស The Independent បានរាយការណ៍ថា ពួកអ្នកស៊ើបអង្កេតម៉ាឡេស៊ីបានស្នើសុំ ការអនុញ្ញាតពីរដ្ឋាភិបាល ប៉ាគីស្ថានដើម្បីធ្វើតាមទ្រឹស្ដីដែល និយាយថា យន្តហោះ MH 370 បានចុះចតនៅជិត ព្រំដែនជាមួយប្រទេស អាហ្វហ្គានីស្ថាន។ យន្តហោះ Boeing 777 ដឹកមនុស្សចំនួន២៣៩នាក់ ការបាត់ខ្លួនពីរ៉ាដាកាលពីសប្តាហ៍កន្លងមកនៅ លើផ្លូវហោះហើររបស់វាចេញពី ទីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុងប៉េកាំង។ ចាប់តាំងពីពេលនោះមក អាជ្ញាធរពុំមានលទ្ធភាពដើម្បី បញ្ជាក់ថាយន្តហោះនេះ នៅទីណានោះទេ និងពុំបានរកឃើញកំទេច បាក់បែកណាមួយពីការធ្លាប់របស់យន្តហោះនេះដែរ។
រដ្ឋាភិបាល ប៉ាគីស្ថានបាននិយាយថា ខ្លួនមិនមានព័ត៌មានស្តី ពីការហៅចូលរបស់យន្តហោះ នេះមកក្នុងដែនអាកាស របស់ខ្លួននោះទេ ប៉ុន្តែបាននិយាយប្រាប់ពួកអ្នកស៊ើប អង្កេតការម៉ាឡេស៊ី ថាខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកព័ត៌មានទាំងអស់ ដែលមានការទាក់ទង ទៅនឹងការ បាត់យន្តហោះនេះ។ ម្យ៉ាងទៀតគណៈកម្មការអាកាសចរ ស៊ីវិលរបស់ប្រទេស កាហ្សាក់ស្ថាន បាន និយាយថា ទោះបីជាយន្តហោះរបស់ ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ អាចហោះមកដល់ ប្រទេសកាហ្សាក់ស្ថានក៏ដោយ ក៏រ៉ាដារបស់ខ្លួនអាចចាប់បានដែរ។
កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោក ណាធីប រ៉ាហ្សាក់ បាននិយាយថា ពួកអ្នក ស៊ើបអង្កេត មានព័ត៌មានដែលគួរអោយ ទុកចិត្តបានថាមានអ្នកណា ម្នាក់នៅលើយន្តហោះបានធ្វើ អោយខូចដោយចេតនានូវប្រព័ន្ធ ទាក់ទងនៅមុនពេលយន្តហោះ បានបាត់ខ្លួន។ លើសពីនេះទៀត ពួកអ្នកស៊ើបអង្កេតបាននិយាយថា វាអាចមានអ្នកណាម្នាក់បើក យន្តហោះជំនួយបិទ ប្រព័ន្ធ យន្តហោះ និងប្រព័ន្ធទំនាក់ទំនងដោះស្រាយ និងរាយការណ៍។ ACARS ប្រព័ន្ធនេះបញ្ជូនដោយ ស្វ័យប្រវត្តិនូវ ទិន្នន័យម៉ាស៊ីន និងព័ត៌មានផ្សេងៗទៀតទៅអោយក្រុមហ៊ុន។
មកដល់ពេលនេះភាព មិនច្បាស់លាស់ថ្មីអំពីការ បាត់របស់យន្តហោះ នេះនៅតែចាក់ស្រេះ នៅក្នុងបេសកកម្មបន្ត ស្វែងរកជានិច្ច៕
ប្រភព ដោយ HRnews24


