ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុដែល បណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាល មកពីល្បឿន ០៦លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, មិនប្រកាន់ស្តាំ ០៣លើក, ស្រវឹង ០១លើក និង កត្តា យានយន្ត ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់ មិនពាក់មួក ១១នាក់ (យប់ ម្នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤នេះ មានចំនួន ៤៤១គ្រឿង គឺ រថយន្តទេសចរណ៍គ្រួសារ ៥៦គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១៨៦គ្រឿង ,រថយន្តដឹកអ្នកដំណើរធុនធំ ០៤គ្រឿង, រថយន្តដឹកទំនិញធុនតូច ៦៦គ្រឿង និង រថយន្តដឹកទំនិញធុនធំ១២៩ គ្រឿង ។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់នៅ អធិការដ្ឋាននគរបាលស្រុក ៦១គ្រឿង, ស្នងការដ្ឋាននគរបាល ខេត្ត ក្រុង៣៨០គ្រឿង ។
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ


