Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អំពាវនាវ​ឲ្យ​បណ្តាញ​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់ បញ្ឈប់​ការចាក់ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម Cellcard និង​រាល់​ការ សម្ដែង​មាន​លក្ខណៈ ​រើសអើង​មនុស្ស
​ភេទ​ទី​បី​។​


ការអំពាវនាវ​នេះ បាន​ធ្វើឡើង ខណៈ​ដែល​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ម៉ូប៊ីថែ​ល (Mobitel) បាន​ផលិត និង​ចាក់ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​មួយ នៅលើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា រយៈពេល​៦០​វិនាទី ដោយ​បង្ហាញ​ពី​អតិថិជន​ពីរ​នាក់ ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ខុសគ្នា គឺ Cellcard និង​ប្រព័ន្ធ​ផ្សេង​មួយទៀត​។

ស្ប៉ត​ពាណិជ្ជកម្ម​នោះ បានលើកឡើង​ពី អតិថិជន​ម្នាក់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ផ្សេង​ពី Cellcard បាន​ខកចិត្ត នៅពេល​ដែល​ខ្លួន​ណាត់​ជួប​មនុស្ស​ស្រី​ដែល​ខ្លួន​ស្គាល់​តាម​ទូរស័ព្ទ​ជា​លើកដំបូង តែ​ផ្ទុយទៅវិញ នារី​ម្នាក់​នោះ​មនុស្ស​ភេទ​ទី​បី​។ ចំណែក​បុរស​ម្នាក់​ផ្សេងទៀត ដែល​ប្រើ​ប្រព័ន្ធ​Cellcard បាន​និយាយថា​ «​ខ្ញុំ​ប្រើ​ប្រព័ន្ធ Cellcard ! ដូច្នេះ ខ្ញុំ​មិន​ទទួលបាន​លទ្ធផល​ខក​ចិត្ត​ដូចនេះ​ទេ​»​ ។​

​ក្នុងន័យនេះ អ្នកសម្របសម្រួល​គម្រោង​ការតម្រង់ទិស និង​គម្រោង​យេនឌ័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក នួន ស៊ី​ដា​រ៉ា យល់ឃើញថា ស្ប៉ត​ពាណិជ្ជកម្ម​នេះ បង្ហាញ​ពី​សកម្មភាព​រើសអើង​ភេទ​។ លោក​ស្នើ​ដល់​អ្នក​ផលិត​កម្មវិធី​ស្ប៉ត​ពាណិជ្ជកម្ម​លើ​កញ្ចក់​ទូរទស្សន៍ និង​កម្មវិធី​ផ្សេងៗ ជៀសវាង​រាល់​ការសម្ដែង​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​មនុស្ស​ភេទ​ទី​បី​។

​បើ​តាម​លោក នួន ស៊ី​ដា​រ៉ា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​ផ្ញើលិខិត​ជូន​លោក គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Mobitel ស្នើឲ្យ​បញ្ឈប់​ការចាក់ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម ដែល​បង្ហាញ​ពី​ការរើសអើង និង​ការខកចិត្ត​ចំពោះ​មនុស្ស​ភេទ​ទី​បី​នេះ​៕

ប្រភព និង អត្ថបទ ដោយ សុទ្ធ គឹមសឿន (VOD)

«
Next
Newer Post
»
Previous
Older Post